Sunday, March 24, 2013

តើ HPV គឺជា​អ្វី ?


    HPV គឺជា​អក្សរ​កាត់​នៃ​ពាក្យ ជូ​មេន ប៉ា​ពី​ឡូ​ម៉ា​វីរុស ( human papillomavirus ) ។​វា​គឺជា ប្រភេទ​វីរុស​ដែល​អាច​​ចំលង​បាន​តាមរយៈ​ការ​រួមភេទ ។ ក្នុងអំឡុងពេល​នៃ​ការរួម​រ័ក្ស ឬ ការធ្វើ​សេពកាម​ដោយ​ប្រើ​មាត់ HPV អាចធ្វើ​​ដំណើរ​ទៅកាន់​សិរី​រៈ​បន្ត​ពូជ​, មាត់ ឬ បំពង់ក និង បណ្តាល​អោយ​មាន​ការចំលង​រោគ ។​
    មេរោគ ឆ្លង​តាម​ការ​រួមភេទ HPV អាច​ចូល​មក​ច្រើនជាង ៤០​ប្រភេទ​ផ្សេងៗ​គ្នា ។ ប្រភេទ​នៃ​វីរុស​ដែល​អ្នកមាន​នឹង​កំណត់​ពី ឥទ្ធិពល​អ្វី​ដែល​នឹង​មាន​ទៅលើ​ខ្លួនប្រាណ​របស់​អ្នក ។ ប្រភេទ​ជាក់លាក់​នៃ HPV អាច​បណ្តាលអោយ​អ្នកមាន ដុះ​ឬ​ស​នៅ​ប្រដាប់​បន្ត​ពូជ​។ ប្រភេទ​ផ្សេង​ទៀត​នៃ HPV អាច​ធ្វើអោយ​កោសិកា​ទាំងនោះ កា្លយ​ទៅ​ជា​ជំងឺ​មហារីក​។ អ្នក​ប្រហែលជា អាច​នឹង​លឺថា HPV អាច​ធ្វើអោយ​អ្នក មាន​ជំងឺ​មហារីក​មាត់ស្បូន ប៉ុន្តែ​វា​ក៏​អាច​ធ្វើអោយ អ្នកមាន ជំងឺមហារីក​ដែល​មិនសូវ​នឹង​កើតមាន ដូចជា មហារីក​ទ្វារមាស​, លិង្គ​, ទ្វារ​លាមក , ក្បាល និង ក​ផងដែរ ។​
  អ្វី​ដែល​ជា​ផល​លំបាក​នៃ HPV នោះ​គឺថា វា​មិន​មាន​រោគសញ្ញា​អ្វី​ស្តែង​ចេញ​មក​ក្រៅ​នោះ​ទេ​។ វា​គ្មាន​ការឈឺ​ក​​ឬ គ្រុនក្តៅ​ដែល​អាច​អោយ​អ្នក ដឹង​ថា​អ្នក​បាន​ឆ្លង​វា​ទេ​។ មាន​មនុស្ស​ជាច្រើន អាច​កំចាត់​ចោល ការ​ចំលងរោគ នេះ​បាន​ដោយ​ខ្លួនឯង​។ ជា​ការពិត អ្នក​អាច​នឹង​មិន​ដឹង​អ្វី​ទាំងអស់​ថា អ្នក​នឹង​មាន​ការចំលង​រោគ​នេះ​ទេ រហូតដល់​​អ្នក​មាន​ការវិវត្ត ជំងឺ​ឬ​ស​នៅក្នុង​ប្រដាប់​បន្ត​ពូជ ឬ មាន​ការ​ធ្វើ​តេស្ត​កៀរ​យក​កោសិកា​ភ្នាស​មាត់ស្បូន ( Pap test)មក មាន​សភាព​មិនធម្មតា ។
   ទោះបីជា HPV អាច​នឹង​មិន​សូវ​មាន​ភាពល្បីល្បាញ ក្នុងចំណោម​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ ដូចជា ជំងឺ​រើម ឬ​រោគ​​ស្វាយ វា​ជា​ការពិត​គឺជា ជំងឺ​ឆ្លង​តាម​ការ​រួម​ភេទ​ដែល​តែងតែ​កើតមាន​។ ប្រសិនបើ​អ្នក​ជា ជន​សកម្ម​នឹង​ការ​រួមភេទ​​អ្នកនឹង​មានឱកាស ៥០ លើ ៥០ នៃ​ការឆ្លង វីរុស HPV នេះ ក្នុងដំណាក់កាល​ណាមួយ​នៃ​ជីវិត របស់​អ្នក ។ ហេតុ​​នេះហើយ ទើប​ការធ្វើអោយ​សុំា​នឹង​មេរោគ​នេះ ជា​រឿង​ដ៏​សំខាន់​សំរាប់​អ្នក ៕ http://health.com.kh

Thursday, March 7, 2013

តើ​ពេល​ថ្ងៃ​គួរ​ដេក​ប៉ុន្មាន​ម៉ោង​ទើប​ល្អ​?

​    បើ​អ្នក​ចង់​ធ្វើការ​នៅពេល​ថ្ងៃ​រលៀ​ល​ឱ្យមាន​អារម្មណ៍ល្អ​ស្រស់ថ្លា រ​ហ័យរ​ហួន​នោះ អ្នកសិក្សា​ស្រាវជ្រាវ​អូស្ត្រាលី​បាន​ប្រាប់ថា​គ្រាន់តែ​ដេក​មួយស្រឡេត​១០​នាទី​ពេល​ថ្ងៃ​បានទទួល​លទ្ធ​ផ​ល្អ​ជាង​ដេក​កន្លះ​ម៉ោង​ទៅទៀត​។​លោក​​សាស្ត្រាចារ្យ លី​អន​ឡេ​ក និង​និស្សិត​បរិ​ញ្ញា​ទោ​អ៊ែ​ម​ប៊ែ​ឆី​ត​ឆេ​ល​បានធ្វើ​ការសិក្សា​លទ្ធផល​នៃ​ការ​ដេក​ក្នុង​រយៈពេល ខុសៗ​គ្នា នៅ​មហាវិទ្យាល័យ​ហ​លិ​ន​ដឺ​ស ក្នុង​ក្រង​អះ​លី​លេ​ត បានបង្ហាញ​ឱ្យដឹងថា ដេក​មួយស្រឡេត ១០​នាទី​ជួយ​ឱ្យធ្វើ​ការងារ​បានល្អ​ឡើង​រហូត ៣​ម៉ោង ។ អ្នកសិក្សា​វិភាគ​បាន​ពិសោធន៍​ដោយ​ឱ្យ​អ្នកចូលរួម​ពិសោធន៍​ទៅ​ដេក​យូរ​ជាង​១០​នាទី​។​

​លទ្ធផល​បង្ហាញថា ក្រោយពី​ពេលដេក ១០​នាទី អ្នកចូលរួម​សាកល្បង​យូរ​ជាង​៣០​នាទី មិនមាន​លទ្ធផល​ដូច​នោះទេ ដោយ​មនុស្ស​ក្នុង​ក្រុម​ក្រោយនេះ​មាន​អាកា​រៈ​ងងីងងើ ងុ​យ​ដេក​យូ​រយៈពេល​កន្លះ​ម៉ោង ដោយសារតែ​ការ​ដេក​យូរ​។ លទ្ធផល​ស្រាវជ្រាវ​នោះ​ដូចជា​ចម្លែក​បន្តិច តែ​អ្នក​ស្រាវ​ជ្រា​វា​បានធ្វើ​ការសិក្សា​ម្តងទៀត ដោយ​លើក​ក្រោយនេះ​ឱ្យ​អ្នកចូលរួម​សាកល្បង​ខ្លះ​ដេក ៥ ១០ ២០ និង​៣០​នាទី​។ លទ្ធផល​បាន​បង្ហាញថា​មនុស្ស​ដែល​ដេក​រយៈពេល​១០​នាទី​ក៏​អាចធ្វើ​លំ​ហាត់​សាកល្បង​បានល្អ​បំផុត​ដូចដើម​ក្នុងខណៈដែល​ពួក​ដេកលក់​១០​នាទី​ក៏​អាចធ្វើ​លំ​ហាត់​សាកល្បង​បានល្អ បំផុត​ដូចដើម ក្នុងខណៈដែល​ពួកគេ​ដេកលក់ ២០​នាទី និង​៣០​នាទី​មាន​អាកា​រៈ​ងងីង​ងើ ស្រពេចស្រពិល​រហូតដល់​ថ្នាក់​ឈប់​ធ្វើការ​សាកល្បង​ក្នុង​រយៈពេល​កន្លះ​ម៉ោង​ក្រោយពី​ការ ដេក​។ ឡេ​កបាន​ប្រាប់ថា បើ​អ្នក​ងងុយដេក​ពេល​ថ្ងៃ គួរ​ដេក​ត្រឹមតែ ១០​នាទី ប្រសើរ​ជាង​ដេក​យូរ​ជាង​នេះ​៕

របៀប​ថែរក្សា​ផ្ទៃមុខ​សម្រាប់​បុរស

     សម្រស់​គឺជា​វត្ថុ​ទិព្វ​ដ៏​មានតម្លៃ​សម្រាប់​បុរស​ស្ត្រី​នា​សតវត្ស​ទី​២១​នេះ​។ ការថែរក្សា​សម្រស់​បានល្អ​ពិតជា​ប្រសើរ​ណាស់ ជា ពិសេស​ស្បែ​កមុខ​បាន​ស្អាត​ជា​បំណង​ដែល​បុរស និង​ស្ត្រី​ប្រាថ្នា​ចង់បាន​។ ប៉ុន្តែ​អ្វីដែល​សំខាន់​ក្នុង​ការធ្វើ​ឲ្យ​បាន​ដូច្នេះ​នោះ​គឺ វិធីសាស្ត្រ​នៃ​ថែរក្សា​។ លោក​អ្នក​អាចមាន​ជម្រើស​ជាច្រើន​ដើម្បី​ថែរក្សា​សម្រស់ និង​បង្កើន​មន្ដ​ស្នេហ៍​ដ៏​គួរ​ឲ្យ​ទាក់ទាញ​របស់​លោក​អ្នក​ប៉ុន្តែ​សម្រាប់​ពេលនេះ​ផ​ប​ហ្សូ​ន សូម​ណែនាំ​ពី​វិធី​ថែរក្សា​សម្រស់​ផ្ទៃមុខ​សម្រាប់​បុរស​តាម​បែប​ធម្ម​ជាតិ មក​ជម្រាប​ជួន​ប្រិយមិត្ត​ចំនួន​បួន​ចំណុច​សំខាន់ៗ​ដូចខាងក្រោម​៖

១. បកស្បែក​មុ​ខៈ កា​របក​មុខ​មាន​សារសំខាន់​ណាស់​សម្រាប់​កម្ចាត់​នូវ​ធូលី​កខ្វក់ ប្រេង និង​ស្បែក​ដែល​ងាប់​ព្រមទាំង​ជួយ​បណ្ដុះ​នូវ​កោសិកា​ថ្មី​ដែល​អាចធ្វើ​ឲ្យ​ស្បែក​របស់​អ្នកមាន សភាព​ស្រស់ថ្លា ភ្លឺរលោង និង​មើលទៅ​មាន​សុភាព​ល្អ​។ 
២. លាងមុខ​ជាប្រចាំៈ ការ​លាង​មុខ​ដែល​ល្អ​បំ​ផុត​គឺ​ធ្វើ​ឡើង ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ព្រឹក និង​ល្ងាច​។ ព្រោះ​ការ​លាង​នេះ​ដើម្បី​លាង​ជម្រះ​នូវ ធូលី បា​កើ​តេ​រី និង​ប្រភេទ​ខ្លាញ់​មួយចំនួន ដែល​តោង​ស្អិត​នឹង​ស្បែ​កមុខ ហើយ​ដែល​វា​អាច​បង្ក​ជាមុន​បាន​។ សុភាពបុរស​ទាំងឡាយ ក៏​ត្រូវតែ​យល់ដឹង​អំពី ប្រភេទ​សាប៊ូលាងមុខ​ផងដែរ ដោយ​ត្រូវ​ជ្រើសរើស​ប្រភេទ​សាប៊ូ​តែ​ត្រូវ​នឹង​ស្បែក​មុខ​របស់ខ្លួន​។​
៣. ក្រែ​ម​លាប​មុ​ខៈ បន្ទាប់ពី​ការ លាងមុខ​រួចមក លោកអ្នក​ត្រូវ​ជ្រើសរើស​ក្រែ​ម​ដើម្បី​លាប​ពីលើ ​បន្ថែម​ទៀត​ ព្រោះថា​ដើម្បី​ការពារ​ស្បែក​ពី​ពន្លឺ​ថ្ងៃ និង​ជួយ​ថែបំប៉ន​ស្បែក​ឲ្យ​មាន​សុខភាព ល្អ​មិនឆាប់​យារ​ធ្លាក់​។ 
៤. ផ្តល់​សំណើម​ឲ្យ​ស្បែកៈ ដើម្បី​ឲ្យ​ស្បែក អ្នកមាន​សុខភាព​ល្អ ចាំ​បាច់​អ្នក​ត្រូវ​ផ្ដល់​សំណើម ឲ្យ​វា​ឲ្យ​បាន​សមរម្យ​ដូចជា ទទួល​ទាន​ទឹក​ល្មម​តាម​តម្រូវការ​រាងកាយ ទទួលទាន បន្លែ​ផ្លែ ឈើ ដែល​ផ្ដល់​វីតាមីន​ចឹ​ញ្ចឹ​ម​ស្បែក ជា​ពិ​សេស​ លោកអ្នក​ត្រូវ ម៉ាស្សា​មុខ​ខ្លួនឯង​យ៉ាងតិច​ឲ្យ​បាន ២​ដង​ក្នុង​មួយខែ​៕

Tuesday, February 19, 2013

របៀប​ថែ​រក្សា​ ប្រដាប់​ភេទ​ស្ដ្រី​ ឱ្យ​មាន​អនាម័យ​ល្អ


ធម្មជាតិ​ តាក់​តែ​ង​ឱ្យ​រាង​កាយ របស់​​ស្ដ្រី​​មាន​លក្ខណៈ ជីវ​សាស្ដ្រ​​ខុស​ពី​បុរស ក្នុង​នោះ​​ប្រដាប់ បន្ដ​ពូជ​​មាន​​លក្ខណៈ​​ខុស គ្នា​​ទាំង​ស្រុង។ ការ​ខុស​គ្នា​បែប​នេះ ទាម​ទារ​​ឱ្យការ​​ថែរក្សា និង​ការ​​ធ្វើ​អនាម័យ ក៏​​ខុសគ្នា​​ដែរ។ ប្រដាប់​​បន្ដ​ពូជ របស់​​ស្ដ្រី មាន សភាព​​ស្មុគស្មាញ ​ជា​​ច្រើន ដែល​​​ត្រូវ​​មាន​ការ ថែ​ទាំ​​​ជា​​ពិសេស។ បើកា​រ​​ថែរក្សា​មិន​​បាន​​ដិត​ដល់នោះ​ ស្ដ្រីងាយ ប្រឈម​មុខនឹងជម្ងឺផ្សេងៗ​ដែលឆ្លង​តាម ប្រដាប់បន្ដពូជ។
របៀបធ្វើអនាម័យប្រដាប់ភេទស្ដ្រី
ការសម្អាតប្រដាប់ភេទជារឿងសំខាន់ដែលត្រូវធ្វើជាប្រចាំ។ ដោយសារប្រព័ន្ធបន្ដពូជ​របស់ស្ដ្រីមាន​លក្ខណៈស៊ាំញ៉ាំ ហើយ អ្វីដែលសំខាន់នោះ គឺ នៅក្នុងប្រព័ន្ធ​បន្ដពូជ​របស់ស្ដ្រី​មាន​ទំនាក់ទំនងតភ្ជាប់គ្នា ទាំងអស់។ ​ហេតុនេះ​ទើបបើក ​ឱកាសឱ្យអតិសុខុមប្រាណ ដែលបង្កឱ្យកើតជម្ងឺផ្សេងៗ ជួនកាល​ជម្ងឺនោះអាចឆ្លងរាលដាលដល់កន្លែងដទៃទៀត ដូចជា អាង ត្រគាកជាដើម។ ជាទូទៅ នៅពេល ចូលដល់​វ័យដែល​មានរដូវ(គ្រប់ការ) នោះរាងកាយស្ដ្រីមានការប្រែប្រួល ខុស ប្លែកពីពេលមុន នោះហើយ​ដែលស្ដ្រីត្រូវយល់ដឹងពីវិធីសាស្ដ្រមួយចំនួន ដើម្បីថែរក្សាអនាម័យខ្លួនប្រាណ។ មិនមែន ការថែរក្សា នេះធ្វើបាន​ចំពោះតែស្ដ្រីមានស្វាមី ឬក៏ស្ដ្រីដែលមានការរួមភេទនោះទេ។
1. ស្ដ្រីនៅក្រមុំ ឬមិនទាន់ឆ្លងកាត់ការរួមភេទ ៖ ថ្វីត្បិតតែមិនទាមទារឱ្យមានការថែរក្សាពិសេស ប៉ុន្ដែ​មិនមែនបាន ន័យថា មិនថែទាំសោះនោះទេ។ ព្រោះមាន​ជម្ងឺមួយ​ចំនួនអាច​កើតមាន​ទ្បើងនៅ​លើប្រដាប់​បន្ដ​ពូជរបស់ស្ដ្រី ដែល មិនធ្លាប់ឆ្លងកាត់ការរួមភេទ ដូចជាធ្លាក់ស រលាកអវៈយវៈភេទ រមាស់ជាដើម។ ដូចនេះ​ចំពោះ​ស្ដ្រីនៅក្រមុំ ឬនៅលីវមិន ​ចាំបាច់មានអ្វីច្រើនទេ ដោយគ្រាន់តែ សម្អាតប្រដាប់​ភេទដោយ​ទឹកស្អាតធម្មតា​រៀងរាល់​ពេលបន្ទោរបង់​រួច ដោយមិន ត្រូវលូកសម្អាតទៅដល់ខាងក្នុងទេ ព្រោះអាច​បណ្ដាល ឱ្យប៉ះពាល់ដល់​សន្ទះ​ព្រហ្មចារី ឬក៏ភ្នាសស្បូន។ ម្យ៉ាងទៀត នៅក្នុងប្រដាប់បន្ដពូជរបស់នារី តែងតែ​បញ្ចេញ​សារធាតុសម្រាប់សម្អាត ផ្នែកខាងក្នុងដោយស្វ័យប្រវត្ដិ។ ស្ដ្រីដែល នៅក្រមុំ ឬនៅលីវមិន​គួរប្រើ​ប្រាស់ទឹកអនាម័យ​សម្រាប់លាងសម្អាតទេ លើកលែងតែមាន វេជ្ជបញ្ជាពីគ្រូពេទ្យ។
2. ស្ដ្រីមានស្វាមី ឬឆ្លងកាត់ការរួមភេទ ៖ ក្នុងដំណាក់កាលនេះ គ្រប់ស្ដ្រីទាំងអស់ជាស្វ័យប្រវត្ដិ តែងតែមានការហ្មត់ ចត់ក្នុង ការធ្វើអនាម័យប្រដាប់ភេទ។ ដោយហេតុ​ថាដើម្បីឱ្យ​ទំនាក់ទំនង​ផ្លូវភេទប្រព្រឹត្ដ​ទៅដោយរលូន អនាម័យជា ប្រការមួយមិនអាច មើលរំលងបាន។ មានគូស្វា​មីភរិយា​មួយចំនួន​រកាំរកូ​សគ្នា​ដោយការមិនយល់ពីការថែរក្សា អនាម័យ ក្នុងជីវភាពជាប្ដីប្រពន្ធ។ ទំនាក់ ទំនងផ្លូវភេទ​រវាងប្ដី និងប្រពន្ធជារឿងដែលមិនអាចខ្វះបាន។ មុនពេលរួមភេទ គ្រប់ស្ដ្រីទាំង​អស់ត្រូវតែ​សម្អាតអវៈយវៈភេទ​ឱ្យបានល្អ ដើម្បីបង្ការការចម្លងរោគតាមផ្លូវភេទ ក៏ដូចជាក្លាហានក្នុង ការ និយាយទៅ​កាន់ស្វាមី ឬក៏ដៃគូរបស់ខ្លួនពីបញ្ហានេះដែរ។ បើលោក ស្រីអ្នកនាងសម្អាតតែម្នាក់ឯង ហើយភាគី ម្ខាងទៀត​មិនសម្អាត ជម្ងឺផ្សេងៗនៅតែអាចមានឱកាសរាតត្បាតដដែល។ ក្នុងករណីដែល មានជម្ងឺ ដែលបង្ក​តាម ការរួមភេទ ចាំបាច់ត្រូវតែព្យាបាលទាំងពីរនាក់ ទោះបីជាភាគី​ខាងប្រុសមិនមាន​ជារោគសញ្ញា ​ឬក៏ការឈឺចាប់ អ្វីក៏ដោយ ។ បើមិន​ដូច្នោះទេ អ្នកទាំងពីរនឹ​ងច​ម្លងឱ្យគ្នាទៅវិញ​ទៅមកមិនមានថ្ងៃជាសះស្បើយឡើយ ថែមទាំងអាចបណ្ដាល ឱ្យក្លាយ ទៅជាជម្ងឺផ្សេងៗទៀតជាច្រើន ហើយមានគ្រោះថ្នាក់ទៀតផង ដូចជាជម្ងឺ​មហារីកស្បូនជាដើម។ ការព្យាបាល ជម្ងឺ​នោះទៀតសោត សូមមេត្ដាប្រុងប្រយ័ត្ន មិត្ដនារីទាំងអស់មិ​នមែ​នសុទ្ធតែអាចឱ្យគ្រូពេទ្យបើកស្បូនពិនិត្យ បានគ្រប់ ពេលនោះទេ ព្រោះអាចឆ្លងរោគតាម ឧបករណ៍សម្រាប់បើកស្បូន បើមិនមានអនាម័យគ្រប់គ្រាន់ និងជួនកាលអាច ធ្វើឱ្យរលាកស្បូនទៀតផង។
ប្រការគួរប្រតិបត្ដិ ពេលព្រឹត្ដិការណ៍ពិសេស រាងកាយស្ដ្រីតែងតែមានការប្រែប្រួលជាប្រចាំ ដូចជាពេលមានរដូវ ពេល មាន ផ្ទៃពោះ ពេលសម្រាលកូនជាដើម។
1. នៅពេលមានរដូវ ៖ ជាធម្មតាក្នុងមួយខែមានរយៈពេលពី៣ទៅ៧ថ្ងៃ ដែលស្ដ្រីមាន​ធ្លាក់ឈាមរដូវ ដោយគ្រាន់តែ​ស្ដ្រី ខ្លះ មានរដូវទៀងទាត់ និងមិនទៀងទាត់តែប៉ុណ្ណោះ។ គ្រប់ស្ដ្រី​ទាំងអស់ត្រូវ តែរក្សាអ​នាម័យឱ្យ​បានច្រើន ជាងពេល មិនមានរដូវ ព្រោះ នៅពេលនេះ​សរីរាង្គបន្ដពូជរប​ស់​ស្ដ្រីខ្សោយជាងពេលធម្មតា ហើយងាយឆ្លងរោគផ្សេងៗ។ ការប្រើប្រាស់ សំឡីអនាម័យនោះទៀត សោត ចាំបាច់តម្រូវ​ឱ្យសុភាពនារីទាំងអស់ ចេះជ្រើសរើសសំឡី អនាម័យ ដែលមាន សភាពទន់ ហើយឆាប់​ជក់ទឹកបានល្អ។ គប្បីប្ដូរសំឡី អនាម័យរៀងរាល់៣ ឬ៤ម៉ោងម្ដង ព្រោះថាបើទុក រយៈពេលយូរ អាចធ្វើឱ្យក្ដៅ និងបង្កជាស្នាមកន្ទួលរមាស់ទៀតផង។
2. នៅពេលមានផ្ទៃពោះ ៖ កំឡុងពេលនេះ ដោយសារតែការប្រែប្រួលនៃអ័រម៉ូន ជួនកាលស្ដ្រី​មានធ្លាក់ នូវវត្ថុរាវ​ ពណ៌សថ្លា ចេញពីទ្វារមាសដែលទាមទារឱ្យ​ស្ដ្រីសម្អាត​ឱ្យបានញឹកញាប់ យ៉ាងហោច​ណាស់​ឱ្យបានពីរ​ដងក្នុងមួយថ្ងៃ ប៉ុន្ដែមិនត្រូវលូកលាងទៅដល់ ផ្នែកខាងក្នុងទេ។ បើមានប​ញ្ហាមិនប្រ​ក្រតី​ណាមួយ គប្បីត្រូវប្រញា​ប់រកគ្រូ​ពេទ្យជំនាញ មិនអាចប្រើថ្នាំព្យាបា​លដោយខ្លួនឯងបានទេ ព្រោះមានថ្នាំ​ប្រភេទ​ខ្លះអាចបង្កឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។
3. ក្រោយពេលសម្រាល ៖ ជាធម្មតាតែងតែមានធ្លាក់ឈាម ហេតុនេះគ្រប់​ស្ដ្រីទាំងអស់ត្រូវ​សម្អាតអវៈយវៈ​ភេទជាមួយ នឹងទឹកក្ដៅឧណ្ហៗ និងឧស្សាហ៍ផ្លាស់ប្ដូ​រសម្លៀកបំពាក់ ឬសំឡីអនា​ម័យ​ឱ្យបានញឹកញាប់។ សម្លៀកបំពាក់ ឬឧ​បករណ៍ ប្រើប្រាស់ ផ្សេងៗ ដែលទាក់ទង​នឹងអវៈយវៈភេទ ត្រូវស​ម្អាតឱ្យបាន​ហ្មត់ចត់​ ព្រមជាមួ​យនឹង​ការសម្លាប់មេរោគឱ្យបានល្អ មុននឹងប្រើប្រាស់។
ការពារខ្លួនឯង ប្រសើរជាងព្យាបាល
មានតែសុភាពនារីខ្លួនឯងទេ ដែលអាចជួយខ្លួនឯងបានពីបញ្ហាអនាម័យនេះ។ ប្រការមួយ​ចំនួនដែល​សុភាព ​នារីចាំបាច់ ត្រូវ តែដឹងរួមមាន៖
  • សូមជ្រើសរើសខោទ្រនាប់ពីសាច់ក្រណាត់កូតុង និងផ្លាស់ប្ដូរជារៀងរាល់ថ្ងៃ។
  • ក្រោយពេលបន្ទោរបង់ ត្រូវលាងសម្អាតប្រដាប់ភេទឱ្យបានស្អាត ដោយជូតសម្អាតចាប់ពីមុខមកក្រោយ ដើម្បីកុំឱ្យមាន ការនាំយកមេរោគពីផ្នៃកចុងនៃពោះវៀនធំ(ទ្វារលាមក)មកកាន់ប្រដាប់បន្ដពូជ។
  • រៀងរាល់៦ខែ ឬ១ឆ្នាំម្ដង ទោះមិនមានបញ្ហាអ្វីក៏ដោយ ក៏ស្ដ្រីត្រូវតែទៅ​ត្រួតពិនិត្យ​សុខភាព​ឱ្យបានទៀងទាត់ ក្រែងមាន បញ្ហាមួយ​ចំនួនដែលមិ​នស្ដែងចេញជារោគសញ្ញា។
  • ព្យាយាមថែទាំសម្អាតអវៈយវៈភេទផ្នែកខាងក្រៅកុំឱ្យមានអាការរលាក ពីព្រោះបើមានការរលាក ហើយមិនបានថែទាំ ឱ្យបានដិតដល់នោះ នាំឱ្យបាក់តេរីវាយលុករាតត្បាតទៅស្បូន ដៃស្បូនជាដើម។
  • ត្រូវមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសទឹកអនាម័យសម្រាប់សម្អាត អវៈយវៈភេទ ជាពិសេស​ត្រូវផ្ដោតសំ​ខាន់​ទៅលើ តុល្យភាពរវាងបាស និងអាស៊ីដ និងប្រតិកម្មផ្សេងៗ ដែលបង្កឡើង​ពីការប្រើប្រាស់​ទឹកអនាម័យដែលគ្មានគុណភាព។
ដំបូន្មានអ្នកជំនាញ
អនាម័យអវៈយវៈភេទជារឿងដែលមិនអាចខ្វះបាន ហើយក៏មិនមាន អ្នកណាអាច ធ្វើជំនួសបានដែរ។ សូមព្យាយាម ជួយខ្លួន ឯងក្នុងរឿងនេះ។ ធ្វេសប្រហែសតែបន្ដិច ជួនកាលឱកាស ធ្វើជាម្ដាយ ក៏សុភាពនារីមិនអាចទទួលបានដែរ៕ Lookingtoday

Friday, February 8, 2013

វ៉ាក់សាំង HPV អាច​ជួយ​ការពារ​ជំងឺមហារីក​មាត់ស្បូន​


    អ្នក​ប្រហែលជា​បានលឺ​អំពី​វ៉ាក់សាំង​ការពារ​ជំងឺមហារីក​មាត់ស្បូន​ដែល​ត្រូវបាន​គេ​ហៅថា វ៉ាក់សាំង HPV (Human Papilloma Virus) ។ វ៉ាក់សាំង​នេះ​ការពារ​ប្រឆាំងនឹង​វីរុស​ដែល​បណ្តាល​អោយ​កើត​មាន​ជំងឺ​មហារីក​មាត់ស្បូន​ភាគច្រើនបំផុត​។ ជំងឺមហារីក​មាត់ស្បូន​គឺជា​មូលហេតុ​នៃ​ការស្លាប់​ក្នុង​លំដាប់​ទី​២​ចំពោះ​ស្ត្រី​។
ប្រសិនបើ​អ្នក​ជា​ឪពុកម្តាយ​ដែល​មាន​កូនស្រី​នោះ​, សូម​ពិចារណា​ក្នុង​ការចាក់​វ៉ាក់សាំង​នេះ​។ ខាងក្រោម​នេះ​គឺជា​ព័ត៌មាន​មួយចំនួន​អំពី​មេរោគ HPV និង​វ៉ាក់សាំង៖​
  • មេរោគ HPV គឺជា​វីរុស​ដែល​ត្រូវបាន​ចម្លង​តាម​ការ​រួមភេទ​ទូទៅ​បំផុត​
  • វ៉ាក់សាំង HPV ការពារ​ប្រឆាំង​បាន​៧០%​នៃ​ប្រភេទ​វីរុស​ដែល​បណ្តាលអោយ​កើតមាន​ជំងឺមហារីក​មាត់ស្បូន​
  • ស្ត្រី​ភាគច្រើន​នឹង​ត្រូវ​បាន​ចម្លង​មេរោគ HPV នេះ​នៅ​ពេល​ណាមួយ​នៅក្នុង​ជីវិត​របស់​ពួកគេ ដែល​ជា​ទូទៅ​នៅ​អាយុ​ចន្លោះ​ពី​៥០​ឆ្នាំ ហើយ​ប្រហែលជា​៨០%​នៃ​ស្ត្រី​ទាំងនោះ​ធ្លាប់មាន​មេរោគ​នោះ​
  • មេរោគ HPV ជាធម្មតា​អាច​បណ្តាលអោយមាន​រោគសញ្ញា​តិចតួច ឬ​មិន​មាន​រោគសញ្ញា​សោះ​
  • មេរោគ HPV ក៏​អាច​បណ្តាលអោយមាន​ជំងឺមហារីក​ប្រដាប់​ភេទ​ដទៃ​ទៀត​ផងដែរ​ដែល​មាន​ដូចជា ជំងឺមហារីក​ទ្វារមាស​, ជំងឺមហារីក​រន្ធ​គូថ និង​ជំងឺមហារីក​ក្បាល និង​ក​
  • វ៉ាក់សាំង HPV ត្រូវបាន​គេ​ណែនាំ​អោយ​ធ្វើ​លើ​ក្មេងស្រី​ដែល​មាន​អាយុ​ជុំវិញ ១១ ឬ​១២​ឆ្នាំ ហើយ​វា​ក៏​ត្រូវ​បាន​ណែនាំ​អោយ​ធ្វើ​លើ​ស្ត្រី​ដែល​អាយុ​ចន្លោះ​ពី​១៣​ឆ្នាំ ទៅ​២៦​ឆ្នាំ​ផង​ដែរ​
  • វា​នៅតែ​ជា​រឿង​សំខាន់​ដើម្បី​ជួយ​ជាមួយនឹង​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ជា​ទៀងទាត់ និង​ធ្វើតេស្ត​មួយចំនួន​ប្រសិនបើ​អ្នក​បាន​ទទួល​វ៉ាក់សាំង​នោះ​
​ទស្សនៈ​ពីក្រោយ​វ៉ាក់សាំង​នេះ​គឺ​ដើម្បី​ចែករំលែក​ការការពារ​ពី​វីរុស​មុននឹង​ក្មេងស្រី​ប្រលូក​ក្នុង​សកម្មភាព​ផ្លូវភេទ​។ វ៉ាក់សាំង​នេះ​ត្រូវបាន​ផ្តល់អោយ​តាមរយៈ​ការចាក់​នូវ​នឹង​ដៃ ឬ​ភ្លៅ នៅពេល​ដែល​លំដាប់​នៃ​ការចាក់​បី​ដង​អំឡុងពេល​៦​ខែ​ត្រូវ​បាន​ធ្វើឡើង​។ ការការពារ​ល្អ​បំផុត​ប្រឆាំង​នឹង​មេរោគ HPV ត្រូវបាន​ផ្តល់​អោយ​ក្រោយពី​ការចាក់​បី​ដង​នៃ​វ៉ាក់សាំង​នោះ​ត្រូវបានធ្វើ​។​
​វ៉ាក់សាំង HPV ជាទូទៅ​ត្រូវបាន​ណែនាំ​ចំពោះ​បុរស និង​ក្មេងប្រុស​ដែល​មាន​អាយុ​នៅ​ចន្លោះ​ពី​១១​ឆ្នាំ ទៅ​២៦​ឆ្នាំ​ផង​ដែរ​ដើម្បី​ការពារ​ការឆ្លង​មេរោគ​ប្រភេទ​នោះ​លើ​ប្រដាប់ភេទ​៕

Wednesday, January 30, 2013

គុណប្រយោជន៍នៃ​ការ​ពាក់​ស្រោម​ជើង​ពេល​គេង


​​សម្រាប់មនុស្សដែលចូលចិត្តពាក់ស្រោម​​ជើង នៅ​ពេល​គេង គឺ​ជា​ប្រ​ភេទ​មនុស្ស​ដែល​​បាន​យក​​ចិត្ត​ទុក​ដាក់​​ខ្លាំង​​ក្នុង​​ការ​​​ថែរ​​ក្សា​​​ជើង​​​របស់​​ខ្លួន ។ ការ​ពាក់​ស្រោម​​ជើង​នៅ​​ពេល​​គេង ពិត​​ជា​​ផ្តល់​គុណ​ប្រយោជន៍​​ខ្ពស់​សម្រាប់​​ជើង​​របស់​អ្នក ។ តើ​​អ្នក​​ដឹង​ទេ​ថា ការ​ពាក់​​ស្រោម​ជើង​​នៅ​​ពេល​គេង​បាន​​ផ្តល់​គុណ​​ប្រយោជន៍​​អ្វី​ខ្លះ​ដល់​​ជើង​របស់​អ្នក ? ខាង​ក្រោម​នេះ គឺ​ជា​ចំ​ណុច​សំ​ខាន់​មួយ​​ចំនួន​នៃ​​ការ​ពាក់​ស្រោម​ជើង​នៅ​ពេល​គេង ៖
  
      -ការពាររមួលក្រពើ និងក្តាមកាច់ជើង : ប្រសិនបើអ្នកស្ថិតក្នុងប្រភេទមនុស្សដែលមាន​បញ្ហាក្តាមកាច់ជើង ឬរមួល​ក្រ​ពើ​នោះ អ្នកគួរតែពាក់ស្រោមជើងនៅពេលគេង ព្រោះថា វាអាចជួយកាត់បន្ថយអាការៈនេះបាន ។
     -រក្សា​កម្តៅ : ដូចដែលអ្នកបានដឹងស្រាប់ហើយថា ស្រោមជើងគឺជាផ្នែកមួយក្នុងការ​ជួយ​រក្សាកម្តៅជើងរបស់អ្នក នៅ​ពេល​ដែលអ្នកមានអារម្មណ៍ថារងារ ។ ប្រសិនបើជើងរបស់​អ្នកមានភាពកក់ក្តៅ វា​អាច​ជួយទប់​ស្កាត់បញ្ហា​ផ្តាស​សាយ​បាន ។
ជួយឱ្យជើងស្រស់ស្អាត : បន្ទាប់ពីអ្នកលាបឡេថែរក្សាស្បែកនៅពេលយប់ ក៏ដូចជា​ពេលថ្ងៃ អ្នកគួរតែពាក់ស្រោមជើង ព្រោះវាអាចជួយថែរក្សាសំណើមនៃជើងរបស់អ្នក ក៏ដូចជាជួយឱ្យស្បែកទន់រលោងផងដែរ ។
    -ជួយការពារ​ពីរោគផ្សិត និងសត្វល្អិតទិច ឬខាំ : នៅពេលយប់ ប្រសិនបើអ្នកពាក់​​ស្រោមជើង វាអាចជួយការ​ពារជើង​របស់​អ្នកពីបញ្ហាផ្សិត ក៏ដូចជាសត្វល្អិតទិចផង​ដែរ ។



Tuesday, January 29, 2013

​អត្ថប្រយោជន៍​​របស់​​ផ្លែ​​អម្ពិល​​ចំពោះ​​សុខភាព


      ផ្លែ​អម្ពិល គឺជា​ប្រភេទ​ផ្លែឈើ​មួយ​ប្រភេទ​ដែល​មាន​ប្រភព​មក​ពី​ដើម​រុក្ខជាតិ​ខ្ពស់​ម្យ៉ាង​ដែល​មាន​ដុះ​នៅក្នុង​ប្រទេស​អាស៊ី និង អាហ្វ្រិក​ខាងជើង​។ សាច់​ផ្លែ​ខាងក្នុង គឺជា​ផ្នែក​​ដ៏​សំខាន់​នៃ​ផ្លែ​អម្ពិល​នេះ ដែល​វា​ត្រូវ​បាន​គេ​ប្រើ​នៅក្នុង​ផលិតផល​អាហារ​មួយ​ចំនួន​។
     នៅពេល​ដែល​ពួក​វា​នៅ​មិនទាន់​ទុំ​នោះ​វា​មាន​រស​ជាតិ​ជូរ​មុត​ដែល​វា​មាន​កម្រិត​នៃ​ជាតិ​អាស៊ីត​យ៉ាងខ្ពស់​។ ផ្លែ​អម្ពិល​ដែល​នៅ​មិនទាន់​ទុំ​ត្រូវបាន​គេ​យកវា​ទៅប្រើ​ក្នុង ម្ហូប​អាហារ​​ផ្សេងៗ​និង​ធ្វើ​ជាស្ក​គ្រាប់​នៅក្នុង​ប្រទេស​អាស៊ី និង អាមេរិក​ឡាទីន។​
        អត្ថប្រយោជន៍​របស់​ផ្លែ​អម្ពិល​ចំពោះ​សុខភាព​
•         ទឹក​ផ្លែ​អម្ពិល គឺ​អាច​ប្រើ​ជា​ថ្នាំ​បញ្ចុះ​លាមក​ក្នុង​កម្រិត​ស្រាល​មួយ​។​
•         ផ្លែ​អម្ពិល ត្រូវបាន​គេ​ប្រើ​ដើម្បី​ព្យាបាល នូវ​ភាព​មិន​ប្រក្រតី​របស់​ទឹក​ប្រមាត់​។​
•         ផ្លែ​អម្ពិល ជួយ​បន្ទាប​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល ។​
•         វា​ជួយ​ធ្វើអោយ សុខភាព​បេះដូង មាន​ភាពល្អប្រសើរ​ឡើង​។​
•         សាច់​, ស្លឹក និង ផ្កា​របស់​វា ជាមួយនឹង​ការ​រួមផ្សំ​ផ្សេងៗ​គ្នា​ជា​ច្រើន​ទៀត ពួក​វា​ត្រូវ​បាន​យក ទៅ លាប​លើ​សន្លាក់ ដែល​មាន​ការឈឺចាប់ និង ហើមប៉ោង​។​
•         ផ្លែ​អម្ពិល ត្រូវបាន​គេ​ប្រើ​សម្រាប់​ព្យាបាល អា​ការៈឈឺ​បំពង់ក​។​
•         ទឹក​ផ្លែ​អម្ពិល ដែល​មាន​កម្តៅ ត្រូវបាន​គេ​ប្រើ​សម្រាប់​ព្យាបាលជំងឺ​ឈឺភ្នែក​។ ថ្នាំ​ភ្នែក​តំណក់​ទឹកដែល​ត្រូវ​បាន​ធ្វើ​មកពីគ្រាប់​ផ្លែ​អម្ពិលអាច​ប្រើ​បាន​សម្រាប់​ការ​ព្យាបាល​អាការៈ​ភ្នែក​ស្ងួត​។​
•         ផ្លែ​អម្ពិល ត្រូវបាន​គេ​ប្រើ​ជា​ឱសថ​បញ្ចុះ​ទឹកនោម សម្រាប់​ព្យាបាល បញ្ហា​មិន​ប្រក្រតី​នៃ​ទឹក ប្រមាត់​, ជំងឺ​ខាន់លឿង និង ជំងឺ​ផ្តាសាយ​។​
•         វា ជា​ប្រភព​ដ៏​ល្អ​នៃ​ពពួក​សារធាតុ​ប្រឆាំងនឹង ប្រតិកម្ម​អុកស៊ីត ដែល​វា​អាច​ជួយ​ប្រយុទ្ធប្រឆាំង​នឹង ជំងឺ មហារីក​បាន​។​
•         ផ្លែ​អម្ពិល ជួយ​កាត់បន្ថយ​គ្រុ​នក្តៅ និង ជួយ​ផ្តល់​នូវ​ការ ការពារ​ចំពោះ​ជំងឺ​គ្រុនផ្តាសាយ​។ យកសា​ច់វា​ខាងក្នុង​មក​ឆុង​នឹង​ទឹ​កក្តៅ​រួច​ទុក​វា​ចោល​រយៈពេល​មួយ​ម៉ោង ដើម្បី​អោយ​វា​មានប្រសិទ្ធភាព​ល្អ​ ឬ ឆុង​វា​ជាមួយ​នឹង​ទឹក​ក្តៅឧណ្ណៗ ដោយ​ដាក់​ទឹកឃ្មុំ​ចូល​បន្តិច ដើម្បី​អោយ​វា​មាន​រសជាតិ​ផ្អែម​។ វិធី​នេះ​គឺ​អាច​ជួយ​បន្ទាប​សីតុណ្ហ​ភាព​បាន​ជា​ច្រើន​អង្សា​។​
•         ផ្លែ​អម្ពិល​ជួយ​អោយ​រាងកាយ​អ្នក​ជួយ​រំលាយ​អាហារ​បានល្អ​។​
•         វា​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​លាប​នៅលើ​ស្បែក ដើម្បី​ជួយ​ព្យាបាល​នូវ​ការ​រលាក​។​
•         សំបក​ពណ៌​ក្រហម​ដែល​ស្រោប​នៅ​ខាងក្រៅ​គ្រាប់​របស់​វា គឺជា​ថ្នាំ​សម្រាប់​ព្យាបាល​ដ៏​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការប្រឆាំង​នឹងជំងឺរាគ និង រាគ​មួល​៕

Monday, January 28, 2013

ជំងឺ​បាយ​ភ្នែក​និង​អាការ​សម្រាប់​សម្គាល់​


ជួប​ជា​មួយ​លោក​វេជ្ជ​បណ្ឌិត​ងី ម៉េង ប្រធាន​កម្ម​វិធី​ជាតិ​សុខ​ភាព​ភ្នែក​បាន​មាន​ប្រសាសន៍​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​ថា ជំងឺ​បាយ​ភ្នែក​កើត​មាន​ពី​ការ​ស្រ​អាប់​របស់​កែ​វ​ភ្នែក ។ ជា​ធម្ម​តា​កែវ​ភ្នែក​មាន​លក្ខ​ណៈ​ថ្លា​ធ្វើ​តួនាទី​រួម​ពន្លឺ​ឱ្យ​ចំលើ​សរ​សៃ​ប្រសាទ​បាត​ភ្នែក ។ ពេល​កើត​ទៅ​ជា​បាយ​ភ្នែក​ សរ​សៃ​ប្រសាទ​បា​ត​ភ្នែក​ទទួល​ពន្លឺ​បាន​មិន​ពេញល្អ​ធ្វើ​ឱ្យ​អ្នក​ជំងឺ​មាន​ខ្សែ​ភ្នែក​ស្រអាប់​ដូច​សម្លឹង​ឆ្លង​កាត់​កញ្ចក់​ស្រអាប់​ តែ​មិន​មានអាការ​​ហើម​រលាក​ ឬ​ឈឺ​ចាប់​ទេ តែ​កែវ​ភ្នែក​ស្រអាប់​ឡើង​ៗ​ ចំណែក​ឯ​ការ​មើ​ល​ឃើញ​នឹង​ធ្លាក់​ចុះ ។
លោក​​វេជ្ជ​បណ្ឌិត​ងី ម៉េង បាន​មាន​ប្រសាសន៍​​​ឱ្យ​ដឹង​ទៀត​ថា បាយ​ភ្នែក​មិន​មែន​ជា​ជំងឺ​ឆ្លង​ ហើយ​វា​នឹង​មិន​រាល​ដាល​ពី​ភ្នែក​ម្ខាង​ទៅ​​ភ្នែក​ម្ខាង​ទេ ទោះ​បី​ជា​ភាគ​ច្រើន​នឹង​កើត​ឡើង​​​ព្រម​គ្នា​ទាំង​សង​ខាង​ តែ​អាការ​អាច​ធ្ងន់​​មិន​ស្មើ​គ្នា​ទេ។ ការ​ប្រើ​ខ្សែ​​ភ្នែក​ច្រើន​មិន​មែន​ជា​មូល​េហតុ​របស់​បាយ​ភ្នែក​ ឬ​ធ្វើ​ឱ្យ​​អាការ​​​របស់​ជំងឺ​នេះ​ធ្ងន់​ឡើយ។ បាយ​ភ្នែក​រមែង​កើត​ឡើង​យឺតៗ​ ខ្សែ​ភ្នែក​របស់​អ្នក​ជំងឺ​ភាគ​ច្រើន​នឹង​ស្រ​​អាប់​ស្រវាំង​រហូត​មើល​​ឃើញ​មិន​ច្បាស់​អាច​ប្រើ​ពេល​យូរ ឬ​ច្រើន​ខែ​ ច្រើន​ឆ្នាំ ។
ចំពោះ​មូល​ហេតុ​របស់​ជំងឺ​បាយ​ភ្នែក​ដែល​ជួប​ច្រើន​បំផុត​នោះ​គឺ ៖
-វ័យ ៖ ភាព​ជរា​ដែល​ធ្វើ​ឱ្យកែវ​ភ្នែក​ស្រអាប់​ហើយ​ឡើង​រឹង​ តែ​បាយ​ភ្នែក​ប្រភេទ​នេះ​អាច​កើត​ឡើង​បាន​​ខ្លះ​ចំពោះ​អ្នក​ជំងឺ​ដែល​មានអាយុ​៤០​ឆ្នាំ​ឡើង​ទៅ ។
-ឧប្បត្តិ​ហេតុ ៖ បាយ​ភ្នែក​កើត​ឡើង​បាន​ជា​មួយ​មនុស្ស​គ្រប់​វ័យ​ ប្រសិន​បើ​គ្រាប់​ភ្នែក​ទទួល​អន្ត​រាយ​ពី​ការ​ប៉ះ​ទង្គិច​យ៉ាង​ធ្ងន់​​ដូច​ជា​​មុត​សារធាតុ​គីមី​ ឬ​កាំ​រស្មី ។
ជំងឺ​បាយ​ភ្នែក​ក៏​អាច​បង្ក​ឡើង​ដោយ​ជំងឺ​ទូ​ទៅ​មួយ​ចំនួន​ផង​ដែរ ដូច​ជា​ការ​ឆ្លង​មេរោគ​ជំងឺ​ទឹក​នោម​​ផ្អែម​​ ការ​ទទួល​ថ្នាំ​​ប្រភេទ​ខ្លះ និ​ង​​ជំងឺ​ភ្នែក​មួយ​ចំនួន​វា​អាច​ជា​មូល​ហេតុ​ជំរុញ​ឱ្យ​កែវ​ភ្នែក​ស្រអាប់ ។
-លក្ខណៈ​តពូជ និង​​សុខ​ភាព​ធម្ម​តា​ពី​កំណើតៈ ក្នុង​ករណី​អ្នក​ជំងឺ​នៅ​ក្មេង​ខ្ចី​ បាយ​ភ្នែក​កើត​ឡើង​តាំង​ពី​នៅ​​ក្នុង​ផ្ទៃ​ម្តាយ​ ដូច​ជា​ម្តាយ​មានជំងឺ​ស្អូច​​ខណៈ​ពេល​កំពុង​មាន​ផ្ទៃ​ពោះ​ តែ​ក្នុង​ប្រ​ការ​ខ្លះ​បាយ​ភ្នែក​ក៏​​កើ​ត​ឡើង​ដោយ​គ្មាន​មូល​ហេតុ​ពិត​ប្រាកដ​ដែរ ។
លោក​វេជ្ជ​បណ្ឌិត​បានមាន​ប្រសាសន៍​បន្ត​ទៀត​ថា ចំពោះ​អាការរបស់​ជំងឺ​​បាយ​ភ្នែក​ដែល​​អ្នក​ជំងឺ​អាច​សម្គាល់​បាន​​ គឺ​មាន​ដូច​ជា​៖
-​ខ្សែ​ភ្នែក​ស្រវាំង ដូច​ជា​មាន​ពពក​បាំង​ហើយ​ស្រវាំង​លឿន ​ឬ​យឺត​ ខ្លាំង​ ឬ​តិច​ អាស្រ័យ​​ទៅ​តាម​កម្រិត​ និងទី​តាំង​របស់​ភាព​ស្រអាប់​ក្នុង​សាច់​កែវ​ភ្នែក ប្រសិន​ជា​ចំ​ក្នុង​បរិ​វេណ​ខាងៗ​អ្នក​​ជំងឺ​នឹង​នៅ​មើល​ឃើញ​បាន​ច្បាស់​តាម​អារម្មណ៍ ។
-អ្នក​ជំងឺ​អាច​ឃើញ​វត្ថុ​បែក​ជា​ពីរ​ជួរ Diplopia និងស៊ូ​ពន្លឺ​មិនបាន​ ។ អាការ​លើក​ដំបូង​របស់​បាយ​ភ្នែក​ក្នុង​ប្រការ​ខ្លះ​ខ្សែ​​ភ្នែក​អ្នក​ជំងឺ​ នឹង​ខ្លី​ឡើង​​ធ្វើ​ឱ្យ​ត្រូវ​ការ​ប្តូរ​វ៉ែន​តា​ជា​ញឹក​ញាប់ ពេល​បាយ​ភ្នែក​ឡើង​ខ្លាំង​ខ្សែ​​ភ្នែក​​​នឹង​
ស្រ​អាប់​រហូត​វ៉ែន​​តា​ជួយ​អ្វីក៏​មិន​បាន​​ កូន​ក្រមុំ​ភ្នែក​ធម្ម​​តា​ឃើញ​ពណ៌​ខ្មៅ​ក្លាយ​ទៅ​ជា​ពណ៌​លឿង​ ឬ​ស ។
ដូច្នេះ​ប្រសិន​បើ​អ្នក​ជំងឺ​ទុក​ចោល​រហូត​បាយ​ភ្នែក​ទុំ​ហួស​ទៅ​អាច​កើត​ជំងឺ​ទឹក​ដក់​ក្នុង​​ភ្នែក​ និង​ជំងឺ​រលាក​ប្រស្រី​ភ្នែក​ដែល​ធ្វើ​ឱ្យ​ភ្នែក​ឈឺ​ឡើង​ក្រហម​ និងអាច​ពិការ​​បាន ។ជា​ការ​ពិត​ណាស់​មុន​ពេល​​ព្យា​បាល​​វេជ្ជ​បណ្ឌិត​ឯក​ទេស​ភ្នែក​នឹង​ត្រួត​ពិនិត្យ​វិនិច្ឆ័យ​រោគ​លើ​គ្រាប់​ភ្នែកឱ្យ​បាន​យ៉ាង​លំអិត​ ដើម្បី​ញែក​រក​ប្រភេទ​ទី​តាំង​ និង​ភាព​ធ្ងន់​​របស់​បាយ​ភ្នែក​ ។ ក្រៅ​ពី​នេះ​​វេជ្ជ​បណ្ឌិត​​ត្រូវ​ការ​វាស់​សម្ពាធ​ទឹក​ភ្នែក​ និង​ពិនិត្យ​ទឹក​ចាហួយ​ភ្នែក​ជា​មួយ​សរសៃ​ប្រសាទ​ភ្នែក​ បាត​ភ្នែក​យ៉ាង​លំអិត ដើម្បី​ឱ្យ​ដឹង​ច្បាស់​ថា បាយ​ភ្នែក​ជា​មូល​ហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​ខ្សែ​ភ្នែក​ស្រអាប់​​ស្រវាំង​ ឬ​មាន​ជំងឺ​ផ្សេង​ៗ​មក​​ផ្សំ​ជា​មួយ ។
ចំណែក​ឯ​វិធី​ព្យា​បាល​ជំងឺ​បាយ​ភ្នែក​វិញ​ក្នុង​ករណី​ខ្លះ​វេជ្ជ​បណ្ឌិត​អាច​ប្រើ​ថ្នាំ​បន្តក់​ ដើម្បី​ព្យា​យាម​បង្អង់​ភាព​ធ្ងន់​​របស់​បាយ​ភ្នែក​ តែ​មិន​មាន​ថ្នាំ​ប្រភេទ​ណា​មួយ​អាច​កាត់​បន្ថយ​ ឬ​បញ្ឈប់​បាយ​ភ្នែក​បាន​ទេ ពេល​ខ្សែ​ភ្នែក​ស្រអាប់​ស្រវាំង​ធ្វើ​ឱ្យ​មានការ​ពិបាក​ក្នុង​ការ​ប្រើ​ជីវិត​ប្រចាំ​ថ្ងៃ ។ ការ​​វះ​កាត់​ ឬ​ការ​បំបែក​បាយ​ភ្នែក​ជា​​វិធី​ព្យា​បាល​ដែល​ជួយ​ធ្វើ​ឱ្យ​កែវ​ភ្នែក​របស់​អ្នក​ជំងឺ​ថ្លា​ឡើង​ និង​មើល​ឃើញ​បាន​ដូច​ដើម ៕ កោះ​សន្តិ​ភាព​

Thursday, January 24, 2013

តើគួរ​ប្រើថ្នាំ​និង​រក្សាថ្នាំ​តាម​វិធីណា?


    ក្នុង​ការ​ប្រើប្រាស់​ថ្នាំ​ដោយ​ខ្លួនឯង​ តើអ្នក​គួរ​ធ្វើ​បែបណា​មុន​ពេល​លេប​វា?​ 
    វិធី​សាស្ត្រ​មួយ​ចំ​នួន​ក្នុង​ការ​ប្រើប្រាស់​​​​​
ថ្នាំ​ដោយ​ខ្លួនឯង​ និង​ការ​រក្សា​ទុកថ្នាំ​​​​ឱ្យ​មាន​សុវត្ថិភាពដូច​ខាង​ក្រោម៖
១- មិន​គួរ​ប្រើប្រាស់​ថ្នាំ​ញឹក​ញាប់​រាល់​ពេល​អ្នក​មាន​អាការៈ​ឈឺចាប់​នោះ​ទេ​ ឬ​ក៏​មិន​គួរប្រើ​ប្រាស់​​ថ្នាំ​ច្រើន​មុខ​ពេក​នោះ​ទេ។

២- អ្នក​មិន​ត្រូវ​ទទួល​ទាន​គ្រឿង​ស្រវឹង​នៅ​ពេល​អ្នក​លេប​ថ្នាំ​នោះ​ទេ។
៣- សូម​ធ្វើ​ការ​អាន​ព័ត៌មាន​ឱ្យ​បាន​ច្បាស់​មុន​នឹង​ប្រើ​ថ្នាំ​នោះ​ ដែល​ព័ត៌មាន​បាន​បង្ហាញ​​ជូន​អ្នក​នៅ​លើ​សម្បក​ប្រអប់​
ជា​ដើម។
៤- អ្នក​មិន​គួរ​ប្រើប្រាស់​ថ្នាំ​ដោយ​ខ្លួន​ឯង​ក្នុង​សភាព​លាក់​លៀម​នោះ​ទេ​ ព្រោះ​អាច​បណ្តាល​ឱ្យ​អ្នក​មាន​ការ​ភ័ន្ត​ច្រឡប់​ក្នុងលេប​វា។
៥- សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​មិន​គួរ​ទទួល​ទាន​ថ្នាំ​តាម​ការ​នឹក​ឃើញ​នោះ​ទេ​ គឹត្រូវ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជា​មុន​សិន   ព្រោះ​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ទារក។

Monday, January 21, 2013

គុណ​ប្រយោជន៍​របស់​ផ្លែ​គូ​លែន​


    ផ្លែ​គូលែន​មាន​ផ្ទុក​ប្រូតេអ៊ីន​សារធាតុ​សរសៃ​កាបូន​អ៊ី​ដ្រា​ត​កាល់ស្យូម​ខ្លាញ់​និង​ជាតិ​ទឹក​ដែល​ជួយ​ដល់​សុខភាព​។​ផ្លែ​គូលែន​វា​មាន​សាច់​ថ្លា​ល្អក់​ដែល​អាច​បរិភោគបាន​ទាំង​ផ្លែ​ស្រស់ ទាំង​ផ្លែ​ស្ងួត​និង​ច្រក​កំប៉ុង​ដូច​ផ្លែ​មៀន​និង​សាវម៉ាវ​ដែរ​។ ​ផ្លែ​គូលែន​ជា​ប្រភព​ផ្លែឈើ​ដែល​សំបូរ​ទៅដោយ​វីតាមីន​C​ដែល​លោកអ្នក​ពិសា​ផ្លែ​គូលែន​មួយ​ផ្លែ​អាច​ទទួ​ល​បាន​វីតាមីន​C៤០​ភាគរយ​ច្រើនជាង​វីតាមីន​C​នៅក្នុង​ផ្លែ​ក្រូម​មួយ​។
        ​គ្រាប់​គូលែន​ត្រូវបាន​ប្រើប្រាស់​សម្រាប់​អ្នកមាន​បញ្ហា​ពោះវៀន​ហើយ​វា​ក៏​អាច​ប្រើ​សម្រាប់​ព្យាបាល​ការឈឺចាប់​ផ្នែក​សរសៃប្រសាទ​បាន​ផងដែរ​មួយវិញទៀត​ផ្លែ​គូលែន​មាន​ថាមពល​ខ្លាំង​ក្នុង​ការជួយ​លើក​កម្លាំង​និង​ជួយ​រំលាយ​អាហារ ទៀតផង​៕

Twitter Delicious Facebook Digg Stumbleupon Favorites More