សម្រស់គឺជាវត្ថុទិព្វដ៏មានតម្លៃសម្រាប់បុរសស្ត្រីនាសតវត្សទី២១នេះ។ ការថែរក្សាសម្រស់បានល្អពិតជាប្រសើរណាស់ ជា ពិសេសស្បែកមុខបានស្អាតជាបំណងដែលបុរស និងស្ត្រីប្រាថ្នាចង់បាន។ ប៉ុន្តែអ្វីដែលសំខាន់ក្នុងការធ្វើឲ្យបានដូច្នេះនោះគឺ វិធីសាស្ត្រនៃថែរក្សា។ លោកអ្នកអាចមានជម្រើសជាច្រើនដើម្បីថែរក្សាសម្រស់ និងបង្កើនមន្ដស្នេហ៍ដ៏គួរឲ្យទាក់ទាញរបស់លោកអ្នកប៉ុន្តែសម្រាប់ពេលនេះផបហ្សូន សូមណែនាំពីវិធីថែរក្សាសម្រស់ផ្ទៃមុខសម្រាប់បុរសតាមបែបធម្មជាតិ មកជម្រាបជួនប្រិយមិត្តចំនួនបួនចំណុចសំខាន់ៗដូចខាងក្រោម៖
១. បកស្បែកមុខៈ ការបកមុខមានសារសំខាន់ណាស់សម្រាប់កម្ចាត់នូវធូលីកខ្វក់ ប្រេង និងស្បែកដែលងាប់ព្រមទាំងជួយបណ្ដុះនូវកោសិកាថ្មីដែលអាចធ្វើឲ្យស្បែករបស់អ្នកមាន សភាពស្រស់ថ្លា ភ្លឺរលោង និងមើលទៅមានសុភាពល្អ។
២. លាងមុខជាប្រចាំៈ ការលាងមុខដែលល្អបំផុតគឺធ្វើឡើង ពីរដងក្នុងមួយថ្ងៃព្រឹក និងល្ងាច។ ព្រោះការលាងនេះដើម្បីលាងជម្រះនូវ ធូលី បាកើតេរី និងប្រភេទខ្លាញ់មួយចំនួន ដែលតោងស្អិតនឹងស្បែកមុខ ហើយដែលវាអាចបង្កជាមុនបាន។ សុភាពបុរសទាំងឡាយ ក៏ត្រូវតែយល់ដឹងអំពី ប្រភេទសាប៊ូលាងមុខផងដែរ ដោយត្រូវជ្រើសរើសប្រភេទសាប៊ូតែត្រូវនឹងស្បែកមុខរបស់ខ្លួន។
៣. ក្រែមលាបមុខៈ បន្ទាប់ពីការ លាងមុខរួចមក លោកអ្នកត្រូវជ្រើសរើសក្រែមដើម្បីលាបពីលើ បន្ថែមទៀត ព្រោះថាដើម្បីការពារស្បែកពីពន្លឺថ្ងៃ និងជួយថែបំប៉នស្បែកឲ្យមានសុខភាព ល្អមិនឆាប់យារធ្លាក់។
៤. ផ្តល់សំណើមឲ្យស្បែកៈ ដើម្បីឲ្យស្បែក អ្នកមានសុខភាពល្អ ចាំបាច់អ្នកត្រូវផ្ដល់សំណើម ឲ្យវាឲ្យបានសមរម្យដូចជា ទទួលទានទឹកល្មមតាមតម្រូវការរាងកាយ ទទួលទាន បន្លែផ្លែ ឈើ ដែលផ្ដល់វីតាមីនចឹញ្ចឹមស្បែក ជាពិសេស លោកអ្នកត្រូវ ម៉ាស្សាមុខខ្លួនឯងយ៉ាងតិចឲ្យបាន ២ដងក្នុងមួយខែ៕