អត្ថបទនេះអ្នកសរសេរ មានបំណងចង់ឲ្យសុភាពនារី និងបុរសទាំងឡាយមានការយល់ដឹងត្រឹមត្រូវ ពីសរីរាង្គរបស់មនុស្សស្រី ។ យើងប្រឆាំងដាច់ខាតនូវទង្វើដែល នាំមកនូវការប្រេះស្រាំចំពោះ គូស្នេហ៍ របស់គូសង្សារឬប្តីប្រពន្ធ ។
១/ស្វែងយល់ពីស្រទាប់ព្រហ្មចារីយ៍ បើពិនិត្យលើផ្នែកជីវសាស្ត្រ “ព្រហ្មចារីយ៍” គឺជាសន្ទះស្តើងមួយ ដែលបាំងពីមុខទ្វារមាស ហើយមានពី១ឬច្រើនរន្ធសម្រាប់ឈាមរដូវចេញមកបាន ។ កម្រិតក្រាស់ ឬស្តើងនៃស្រទាប់ព្រហ្មចារីយ៍អាស្រ័យលើរាង្គកាយនារីៗម្នាក់ៗ។ អ្នកខ្លះកើតមកពុំមាន ស្រទាប់ព្រហ្មចារីយ៍ទេ អ្នកខ្លះទៀតស្តើងពេក (ឬអាចរហែកដោយអចេតនាតាំងពីនៅក្មេង) ប៉ុន្តែក៏មានអ្នកដែលមានស្រទាប់នេះក្រាស់ពេក ឬក៏បិទជិត… ។ មកទល់បច្ចុប្បន្ននេះ ពួកអ្នក វិទ្យាសាស្ត្រនៅពុំទាន់កំណត់បានពីតួនាទីប្រាកដប្រជារបស់សន្ទះព្រហ្មចារីយ៍ និងការលូតលាស់របស់នារីភេទឡើយ ។ អាស្រ័យដោយ “គន្លឹះទ្វារ” ទូទៅជាស្រទាប់ស្តើងមួយ ហេតុនេះបើពេលលេងកីឡាធាក់កង់ ។ សូម្បីតែការប្រើប្រាស់ក្រដាស់អនាម័យមិនត្រឹមត្រូវក៏អាចធ្វើឲ្យផ្នែកនេះរងរបួសដែរ ។
២/តើធ្វើដូចម្តេចទើបដឹងថានៅសន្ទះ “ព្រហ្មចារីយ៍”ឬអត់?
មុននឹងត្រួតពិនិត្យការងារនេះ អ្នកត្រូវសម្អាតដៃឲ្យបាន ស្អាតចៀសវាងមេរោគគ្រប់ប្រភេទ ។
ជំហានទី១ ៖ អ្នកចាំបាច់ត្រូវអង្គុយ ស្ថានភាពងាយស្រួលបំផុតមួយ ដែលដងខ្លួនលម្អៀងប្រមាណ៤៥ដឺក្រេ ប្រៀបទៅនឹងទ្វារមាស ដើម្បីអាចសម្លឹងឃើញទិដ្ឋភាព ទាំងមូលនៃតំបន់ត្រីកោណ ហើយ អាចប្រើម្រាមដៃសង្កត់លើជ្រុងជុំវិញទ្វារមាស ដោយពុំបង្កការឈឺចាប់ ។ ប្រយ័ត្ន ! ប្រសិនបើអ្នកចង់ពិនិត្យខ្លួនឯង គឺត្រូវប្រើកញ្ចក់តាមវិធីគឺ ដាក់កញ្ចក់ផ្អៀងជាមួយតំបន់នោះ ធ្វើយ៉ាងណាអ្នកអាចសម្លឹងឃើញច្បាស់រន្ធទ្វារមាសក្នុងកញ្ចក់ ។ ប្រសិនបើមើលមិនច្បាស់ត្រូវសម្រួលកញ្ចក់ដើម្បីងាយមើលនិងមើលបានច្បាស់ ។
ជំហានទី២ ៖ យកម្រាមដាក់លើទ្វារមាសខាងក្រៅ ហើយវែកវាចេញស្រាលៗ ។ ប្រការនេះធ្វើឲ្យកស្បូន បើកធំជាងមុន ហើយធ្វើឲ្យអ្នកមើលឃើញច្បាស់ជាងផង ។ ប៉ុន្តែត្រូវចងចាំជានិច្ចថា ប្រើម្រាមដៃស្រាលៗ ហើយសង្កត់លើបរិវេណខាងក្រៅ ចៀសវាងការសង្កត់ចូលក្នុងជ្រៅ ព្រោះវាមានឥទ្ធិពលទៅលើផ្នែកដទៃទៀតខាងក្នុង ឬអាចធ្វើឲ្យរហែកក្រដាសព្រហ្មចារីយ៍ ។
ជំហានទី៣ ៖ សន្និដ្ឋានទីតាំងរបស់ “សន្ទះព្រហ្មចារីយ៍” នៅពេលដែលបរិវេណទ្វារមាសបើកធំ អ្នកអាចឃើញច្បាស់ នូវសន្ទះព្រហ្មចារីយ៍យ៉ាងងាយស្រួល ។ វាគឺជា ជាលិកាស្តើង មួយនៅលើរន្ធទាំងឡាយរបស់កស្បូន ។ វាអាចមានជារាងកណ្តៀវស្តើងនៅផ្នែកខាងក្រោមបង្អស់ (ជិតរន្ធគូទ) ។ អ្នកត្រូវកត់សម្គាល់រឿងនេះឲ្យច្បាស់ ព្រោះរាងរៅនិងទំហំរបស់សន្ទះព្រហ្មចារីយ៍ពិតជាមិនដូចគ្នាឡើយ ៕