ជួបជាមួយលោកវេជ្ជបណ្ឌិតងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែកបានមានប្រសាសន៍ប្រាប់កោះសន្តិភាពឱ្យដឹងថា ជំងឺបាយភ្នែកកើតមានពីការស្រអាប់របស់កែវភ្នែក ។ ជាធម្មតាកែវភ្នែកមានលក្ខណៈថ្លាធ្វើតួនាទីរួមពន្លឺឱ្យចំលើសរសៃប្រសាទបាតភ្នែក ។ ពេលកើតទៅជាបាយភ្នែក សរសៃប្រសាទបាតភ្នែកទទួលពន្លឺបានមិនពេញល្អធ្វើឱ្យអ្នកជំងឺមានខ្សែភ្នែកស្រអាប់ដូចសម្លឹងឆ្លងកាត់កញ្ចក់ស្រអាប់ តែមិនមានអាការហើមរលាក ឬឈឺចាប់ទេ តែកែវភ្នែកស្រអាប់ឡើងៗ ចំណែកឯការមើលឃើញនឹងធ្លាក់ចុះ ។
លោកវេជ្ជបណ្ឌិតងី ម៉េង បានមានប្រសាសន៍ឱ្យដឹងទៀតថា បាយភ្នែកមិនមែនជាជំងឺឆ្លង ហើយវានឹងមិនរាលដាលពីភ្នែកម្ខាងទៅភ្នែកម្ខាងទេ ទោះបីជាភាគច្រើននឹងកើតឡើងព្រមគ្នាទាំងសងខាង តែអាការអាចធ្ងន់មិនស្មើគ្នាទេ។ ការប្រើខ្សែភ្នែកច្រើនមិនមែនជាមូលេហតុរបស់បាយភ្នែក ឬធ្វើឱ្យអាការរបស់ជំងឺនេះធ្ងន់ឡើយ។ បាយភ្នែករមែងកើតឡើងយឺតៗ ខ្សែភ្នែករបស់អ្នកជំងឺភាគច្រើននឹងស្រអាប់ស្រវាំងរហូតមើលឃើញមិនច្បាស់អាចប្រើពេលយូរ ឬច្រើនខែ ច្រើនឆ្នាំ ។
ចំពោះមូលហេតុរបស់ជំងឺបាយភ្នែកដែលជួបច្រើនបំផុតនោះគឺ ៖
-វ័យ ៖ ភាពជរាដែលធ្វើឱ្យកែវភ្នែកស្រអាប់ហើយឡើងរឹង តែបាយភ្នែកប្រភេទនេះអាចកើតឡើងបានខ្លះចំពោះអ្នកជំងឺដែលមានអាយុ៤០ឆ្នាំឡើងទៅ ។
-ឧប្បត្តិហេតុ ៖ បាយភ្នែកកើតឡើងបានជាមួយមនុស្សគ្រប់វ័យ ប្រសិនបើគ្រាប់ភ្នែកទទួលអន្តរាយពីការប៉ះទង្គិចយ៉ាងធ្ងន់ដូចជាមុតសារធាតុគីមី ឬកាំរស្មី ។
ជំងឺបាយភ្នែកក៏អាចបង្កឡើងដោយជំងឺទូទៅមួយចំនួនផងដែរ ដូចជាការឆ្លងមេរោគជំងឺទឹកនោមផ្អែម ការទទួលថ្នាំប្រភេទខ្លះ និងជំងឺភ្នែកមួយចំនួនវាអាចជាមូលហេតុជំរុញឱ្យកែវភ្នែកស្រអាប់ ។
-លក្ខណៈតពូជ និងសុខភាពធម្មតាពីកំណើតៈ ក្នុងករណីអ្នកជំងឺនៅក្មេងខ្ចី បាយភ្នែកកើតឡើងតាំងពីនៅក្នុងផ្ទៃម្តាយ ដូចជាម្តាយមានជំងឺស្អូចខណៈពេលកំពុងមានផ្ទៃពោះ តែក្នុងប្រការខ្លះបាយភ្នែកក៏កើតឡើងដោយគ្មានមូលហេតុពិតប្រាកដដែរ ។
លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍បន្តទៀតថា ចំពោះអាការរបស់ជំងឺបាយភ្នែកដែលអ្នកជំងឺអាចសម្គាល់បាន គឺមានដូចជា៖
-ខ្សែភ្នែកស្រវាំង ដូចជាមានពពកបាំងហើយស្រវាំងលឿន ឬយឺត ខ្លាំង ឬតិច អាស្រ័យទៅតាមកម្រិត និងទីតាំងរបស់ភាពស្រអាប់ក្នុងសាច់កែវភ្នែក ប្រសិនជាចំក្នុងបរិវេណខាងៗអ្នកជំងឺនឹងនៅមើលឃើញបានច្បាស់តាមអារម្មណ៍ ។
-អ្នកជំងឺអាចឃើញវត្ថុបែកជាពីរជួរ Diplopia និងស៊ូពន្លឺមិនបាន ។ អាការលើកដំបូងរបស់បាយភ្នែកក្នុងប្រការខ្លះខ្សែភ្នែកអ្នកជំងឺ នឹងខ្លីឡើងធ្វើឱ្យត្រូវការប្តូរវ៉ែនតាជាញឹកញាប់ ពេលបាយភ្នែកឡើងខ្លាំងខ្សែភ្នែកនឹង
ស្រអាប់រហូតវ៉ែនតាជួយអ្វីក៏មិនបាន កូនក្រមុំភ្នែកធម្មតាឃើញពណ៌ខ្មៅក្លាយទៅជាពណ៌លឿង ឬស ។

ដូច្នេះប្រសិនបើអ្នកជំងឺទុកចោលរហូតបាយភ្នែកទុំហួសទៅអាចកើតជំងឺទឹកដក់ក្នុងភ្នែក និងជំងឺរលាកប្រស្រីភ្នែកដែលធ្វើឱ្យភ្នែកឈឺឡើងក្រហម និងអាចពិការបាន ។ជាការពិតណាស់មុនពេលព្យាបាលវេជ្ជបណ្ឌិតឯកទេសភ្នែកនឹងត្រួតពិនិត្យវិនិច្ឆ័យរោគលើគ្រាប់ភ្នែកឱ្យបានយ៉ាងលំអិត ដើម្បីញែករកប្រភេទទីតាំង និងភាពធ្ងន់របស់បាយភ្នែក ។ ក្រៅពីនេះវេជ្ជបណ្ឌិតត្រូវការវាស់សម្ពាធទឹកភ្នែក និងពិនិត្យទឹកចាហួយភ្នែកជាមួយសរសៃប្រសាទភ្នែក បាតភ្នែកយ៉ាងលំអិត ដើម្បីឱ្យដឹងច្បាស់ថា បាយភ្នែកជាមូលហេតុមួយដែលធ្វើឱ្យខ្សែភ្នែកស្រអាប់ស្រវាំង ឬមានជំងឺផ្សេងៗមកផ្សំជាមួយ ។
ចំណែកឯវិធីព្យាបាលជំងឺបាយភ្នែកវិញក្នុងករណីខ្លះវេជ្ជបណ្ឌិតអាចប្រើថ្នាំបន្តក់ ដើម្បីព្យាយាមបង្អង់ភាពធ្ងន់របស់បាយភ្នែក តែមិនមានថ្នាំប្រភេទណាមួយអាចកាត់បន្ថយ ឬបញ្ឈប់បាយភ្នែកបានទេ ពេលខ្សែភ្នែកស្រអាប់ស្រវាំងធ្វើឱ្យមានការពិបាកក្នុងការប្រើជីវិតប្រចាំថ្ងៃ ។ ការវះកាត់ ឬការបំបែកបាយភ្នែកជាវិធីព្យាបាលដែលជួយធ្វើឱ្យកែវភ្នែករបស់អ្នកជំងឺថ្លាឡើង និងមើលឃើញបានដូចដើម ៕ កោះសន្តិភាព