ផ្លែគូលែនមានផ្ទុកប្រូតេអ៊ីនសារធាតុសរសៃកាបូនអ៊ីដ្រាតកាល់ស្យូមខ្លាញ់និងជាតិទឹកដែលជួយដល់សុខភាព។ផ្លែគូលែនវាមានសាច់ថ្លាល្អក់ដែលអាចបរិភោគបានទាំងផ្លែស្រស់ ទាំងផ្លែស្ងួតនិងច្រកកំប៉ុងដូចផ្លែមៀននិងសាវម៉ាវដែរ។ ផ្លែគូលែនជាប្រភពផ្លែឈើដែលសំបូរទៅដោយវីតាមីនCដែលលោកអ្នកពិសាផ្លែគូលែនមួយផ្លែអាចទទួលបានវីតាមីនC៤០ភាគរយច្រើនជាងវីតាមីនCនៅក្នុងផ្លែក្រូមមួយ។
គ្រាប់គូលែនត្រូវបានប្រើប្រាស់សម្រាប់អ្នកមានបញ្ហាពោះវៀនហើយវាក៏អាចប្រើសម្រាប់ព្យាបាលការឈឺចាប់ផ្នែកសរសៃប្រសាទបានផងដែរមួយវិញទៀតផ្លែគូលែនមានថាមពលខ្លាំងក្នុងការជួយលើកកម្លាំងនិងជួយរំលាយអាហារ ទៀតផង៕