តើអ្នកគួរតែញេចមុនយ៉ាងណា?
ជាទូទៅមុនដែលកើតនៅលើមុខ គេមិនសូវឱ្យញេចប៉ុន្មានទេ ព្រោះថាបើញេចមិនបានត្រឹមត្រូវទេ វាអាចបង្កជាគ្រោះថ្នាក់ដល់ផ្ទៃមុខ អ្នកបាន។ ចំពោះលោកអ្នកធ្វើការញេចមុន នៅផ្ទះដោយខ្លួនឯងមិនបាន ដឹងថាមុននោះជា មុនអ្វីគឺចេះតែញេចឱ្យតែបាន ជួនកាលទៀតនោះ មិនបានយកគ្រាប់មុន ចេញអស់ទៀតផង។ ពេលខ្លះទៀតវាធ្វើឱ្យ លោកអ្នកទៅជាគ្រុនក្ដៅ ឬមានការឈឺចាប់ឡើងហើមមុខ ទៅជាខ្ទុះពេញមុខក៏អាចកើតមានបាន ដោយសារតែការញេចមុននោះ មិនត្រឹមត្រូវតាមក្បួនខ្នាត ឬមិនត្រូវតាមវិធីសាស្ដ្រញេច។
ប្រការគួរចៀសវាងពេលញេចមុន
លោកអ្នកគួរចៀសវាង ការញេចមុនដោយខ្លួនឯង ដោយគ្មានអ្នកជំនាញណាម្នាក់នោះឡើយ ព្រោះថាផ្ទៃមុខសំខាន់ខ្លាំងណាស់ វាជាធាតុរួមមួយនៃ សម្រស់របស់លោកអ្នក។ បើវាមើលទៅមិនស្អាតនោះ គេនឹងលែងចង់មើលអ្វីៗ ដែលស្អាតនៅលើខ្លួនអ្នក ទៀតហើយ ព្រោះមុខជាភាពទាក់ទាញ មួយរបស់ស្ដ្រី និងបុរស។ ចៀសវាងការប្រើប្រាស់ម្សៅ ឬថ្នាំអ្វីមួយដោយមិនបាន ដឹងពីមុខងារ របស់វាច្បាស់លាស់។ ដូច្នេះលោកអ្នកគួរតែយក ចិត្ដទុកដាក់ខ្លះចំពោះផ្ទៃមុខឱ្យបានច្រើន។
វិធីការពារកុំឱ្យកើតមុន
ផ្ទៃមុខយើងមិនមែនគ្រាន់ តែប្រើទឹកលុបលាងមុខនោះ អាចធ្វើឱ្យមុខយើង ស្អាតបានទេ។ មុនកើតមកពីធូលីដី ដែលមកប៉ះហើយវាស្ថិតនៅ យូរអង្វែងនៅលើមុខនៅតាម ជើងរន្ធញើសដែលមិនអាចបំបាត់បាន តាមវិធីលុបលាងមុខដោយទឹក ឬដោយសាប៊ូបានទេ។ ការជាប់ធូលីរយៈពេលយូរ ទៅវាកើតទៅជាមុន។ វិធីដែលល្អនោះលោកអ្នកគួរតែឆ្លៀត ពេលវេលាទៅសម្អាតមុខនៅតាម ទីកន្លែងកែសម្ផស្សនានា ដែលលោកអ្នកគិតថាល្អ ដើម្បីលាងជម្រះធូលីដី ដែលវានៅលើមុខយើងយូរ។ ការធ្វើដូច្នេះលោកអ្នកនឹង ទទួលបានមុខស្រស់ស្អាត និងគ្មានមុនកើតឡើងទៀតផង។ លោកអ្នកអាចទៅធ្វើដូចនេះ ជារៀងរាល់១០ថ្ងៃ ឬអាច១ខែ២ដងជាការល្អ។ បើមុខលោកអ្នកគ្មានមុននោះ ការញេចមុនក៏មិនអាចកើតឡើងបានដែរ។
វិធីព្យាបាលមុន
លោកអ្នកដែលកើតមុន នៅមុខជាមុនធំៗ សូមកុំធ្វើការញេចដោយខ្លួនឯងឱ្យសោះ ព្រោះពេលខ្លះលោកអ្នក គ្មានអនាម័យក្នុងការញេច ក៏អាចធ្វើឱ្យឆ្លងមេរោគ នានាចូលទៅក្នុងស្បែករឹតតែ ធ្វើឱ្យមុនចេញកាន់តែច្រើន។ លោកអ្នកគួរតែជ្រើសរើស មណ្ឌលកែសម្ផស្សណាមួយ ដែលអាចទុកចិត្ដបានទៅ ធ្វើការព្យាបាល និងពិនិត្យស្បែកមុខឱ្យបានត្រឹមត្រូវ។ ជាពិសេសលោកអ្នកគួរតែ ទៅព្យាបាលជាមួយគ្រូពេទ្យ ជំនាញខាងរោគសើស្បែក រឹតតែជាការប្រសើរ។
ដំបូន្មានអ្នកជំនាញ
បើលោកអ្នកមានមុននោះ ចូរកុំញេចដោយខ្លួនឯង ត្រូវទៅជួបអ្នកជំនាញ ពិនិត្យមើលជាមុនសិន ដោយពួកគេមានវិធីសាស្ដ្រ ក្នុងការញេចមុន និងវិធីព្យាបាលបានយ៉ាងល្អ។ សូមឆ្លៀតពេលវេលាទៅសម្អាតមុខ ដើម្បីឱ្យមុខស្រស់ថ្លាមិនកើតមុន។ លោកអ្នកត្រូវ គិតថាសម្រស់ផ្ទៃមុខ វាសំខាន់ណាស់សម្រាប់លោកអ្នក៕ Lookingtoday