បើអ្នកចង់ធ្វើការនៅពេលថ្ងៃរលៀលឱ្យមានអារម្មណ៍ល្អស្រស់ថ្លា រហ័យរហួននោះ អ្នកសិក្សាស្រាវជ្រាវអូស្ត្រាលីបានប្រាប់ថាគ្រាន់តែដេកមួយស្រឡេត១០នាទីពេលថ្ងៃបានទទួលលទ្ធផល្អជាងដេកកន្លះម៉ោងទៅទៀត។លោកសាស្ត្រាចារ្យ លីអនឡេក និងនិស្សិតបរិញ្ញាទោអ៊ែមប៊ែឆីតឆេលបានធ្វើការសិក្សាលទ្ធផលនៃការដេកក្នុងរយៈពេល ខុសៗគ្នា នៅមហាវិទ្យាល័យហលិនដឺស ក្នុងក្រងអះលីលេត បានបង្ហាញឱ្យដឹងថា ដេកមួយស្រឡេត ១០នាទីជួយឱ្យធ្វើការងារបានល្អឡើងរហូត ៣ម៉ោង ។ អ្នកសិក្សាវិភាគបានពិសោធន៍ដោយឱ្យអ្នកចូលរួមពិសោធន៍ទៅដេកយូរជាង១០នាទី។
លទ្ធផលបង្ហាញថា ក្រោយពីពេលដេក ១០នាទី អ្នកចូលរួមសាកល្បងយូរជាង៣០នាទី មិនមានលទ្ធផលដូចនោះទេ ដោយមនុស្សក្នុងក្រុមក្រោយនេះមានអាការៈងងីងងើ ងុយដេកយូរយៈពេលកន្លះម៉ោង ដោយសារតែការដេកយូរ។ លទ្ធផលស្រាវជ្រាវនោះដូចជាចម្លែកបន្តិច តែអ្នកស្រាវជ្រាវាបានធ្វើការសិក្សាម្តងទៀត ដោយលើកក្រោយនេះឱ្យអ្នកចូលរួមសាកល្បងខ្លះដេក ៥ ១០ ២០ និង៣០នាទី។ លទ្ធផលបានបង្ហាញថាមនុស្សដែលដេករយៈពេល១០នាទីក៏អាចធ្វើលំហាត់សាកល្បងបានល្អបំផុតដូចដើមក្នុងខណៈដែលពួកដេកលក់១០នាទីក៏អាចធ្វើលំហាត់សាកល្បងបានល្អ បំផុតដូចដើម ក្នុងខណៈដែលពួកគេដេកលក់ ២០នាទី និង៣០នាទីមានអាការៈងងីងងើ ស្រពេចស្រពិលរហូតដល់ថ្នាក់ឈប់ធ្វើការសាកល្បងក្នុងរយៈពេលកន្លះម៉ោងក្រោយពីការ ដេក។ ឡេកបានប្រាប់ថា បើអ្នកងងុយដេកពេលថ្ងៃ គួរដេកត្រឹមតែ ១០នាទី ប្រសើរជាងដេកយូរជាងនេះ៕