Tuesday, February 19, 2013

របៀប​ថែ​រក្សា​ ប្រដាប់​ភេទ​ស្ដ្រី​ ឱ្យ​មាន​អនាម័យ​ល្អ


ធម្មជាតិ​ តាក់​តែ​ង​ឱ្យ​រាង​កាយ របស់​​ស្ដ្រី​​មាន​លក្ខណៈ ជីវ​សាស្ដ្រ​​ខុស​ពី​បុរស ក្នុង​នោះ​​ប្រដាប់ បន្ដ​ពូជ​​មាន​​លក្ខណៈ​​ខុស គ្នា​​ទាំង​ស្រុង។ ការ​ខុស​គ្នា​បែប​នេះ ទាម​ទារ​​ឱ្យការ​​ថែរក្សា និង​ការ​​ធ្វើ​អនាម័យ ក៏​​ខុសគ្នា​​ដែរ។ ប្រដាប់​​បន្ដ​ពូជ របស់​​ស្ដ្រី មាន សភាព​​ស្មុគស្មាញ ​ជា​​ច្រើន ដែល​​​ត្រូវ​​មាន​ការ ថែ​ទាំ​​​ជា​​ពិសេស។ បើកា​រ​​ថែរក្សា​មិន​​បាន​​ដិត​ដល់នោះ​ ស្ដ្រីងាយ ប្រឈម​មុខនឹងជម្ងឺផ្សេងៗ​ដែលឆ្លង​តាម ប្រដាប់បន្ដពូជ។
របៀបធ្វើអនាម័យប្រដាប់ភេទស្ដ្រី
ការសម្អាតប្រដាប់ភេទជារឿងសំខាន់ដែលត្រូវធ្វើជាប្រចាំ។ ដោយសារប្រព័ន្ធបន្ដពូជ​របស់ស្ដ្រីមាន​លក្ខណៈស៊ាំញ៉ាំ ហើយ អ្វីដែលសំខាន់នោះ គឺ នៅក្នុងប្រព័ន្ធ​បន្ដពូជ​របស់ស្ដ្រី​មាន​ទំនាក់ទំនងតភ្ជាប់គ្នា ទាំងអស់។ ​ហេតុនេះ​ទើបបើក ​ឱកាសឱ្យអតិសុខុមប្រាណ ដែលបង្កឱ្យកើតជម្ងឺផ្សេងៗ ជួនកាល​ជម្ងឺនោះអាចឆ្លងរាលដាលដល់កន្លែងដទៃទៀត ដូចជា អាង ត្រគាកជាដើម។ ជាទូទៅ នៅពេល ចូលដល់​វ័យដែល​មានរដូវ(គ្រប់ការ) នោះរាងកាយស្ដ្រីមានការប្រែប្រួល ខុស ប្លែកពីពេលមុន នោះហើយ​ដែលស្ដ្រីត្រូវយល់ដឹងពីវិធីសាស្ដ្រមួយចំនួន ដើម្បីថែរក្សាអនាម័យខ្លួនប្រាណ។ មិនមែន ការថែរក្សា នេះធ្វើបាន​ចំពោះតែស្ដ្រីមានស្វាមី ឬក៏ស្ដ្រីដែលមានការរួមភេទនោះទេ។
1. ស្ដ្រីនៅក្រមុំ ឬមិនទាន់ឆ្លងកាត់ការរួមភេទ ៖ ថ្វីត្បិតតែមិនទាមទារឱ្យមានការថែរក្សាពិសេស ប៉ុន្ដែ​មិនមែនបាន ន័យថា មិនថែទាំសោះនោះទេ។ ព្រោះមាន​ជម្ងឺមួយ​ចំនួនអាច​កើតមាន​ទ្បើងនៅ​លើប្រដាប់​បន្ដ​ពូជរបស់ស្ដ្រី ដែល មិនធ្លាប់ឆ្លងកាត់ការរួមភេទ ដូចជាធ្លាក់ស រលាកអវៈយវៈភេទ រមាស់ជាដើម។ ដូចនេះ​ចំពោះ​ស្ដ្រីនៅក្រមុំ ឬនៅលីវមិន ​ចាំបាច់មានអ្វីច្រើនទេ ដោយគ្រាន់តែ សម្អាតប្រដាប់​ភេទដោយ​ទឹកស្អាតធម្មតា​រៀងរាល់​ពេលបន្ទោរបង់​រួច ដោយមិន ត្រូវលូកសម្អាតទៅដល់ខាងក្នុងទេ ព្រោះអាច​បណ្ដាល ឱ្យប៉ះពាល់ដល់​សន្ទះ​ព្រហ្មចារី ឬក៏ភ្នាសស្បូន។ ម្យ៉ាងទៀត នៅក្នុងប្រដាប់បន្ដពូជរបស់នារី តែងតែ​បញ្ចេញ​សារធាតុសម្រាប់សម្អាត ផ្នែកខាងក្នុងដោយស្វ័យប្រវត្ដិ។ ស្ដ្រីដែល នៅក្រមុំ ឬនៅលីវមិន​គួរប្រើ​ប្រាស់ទឹកអនាម័យ​សម្រាប់លាងសម្អាតទេ លើកលែងតែមាន វេជ្ជបញ្ជាពីគ្រូពេទ្យ។
2. ស្ដ្រីមានស្វាមី ឬឆ្លងកាត់ការរួមភេទ ៖ ក្នុងដំណាក់កាលនេះ គ្រប់ស្ដ្រីទាំងអស់ជាស្វ័យប្រវត្ដិ តែងតែមានការហ្មត់ ចត់ក្នុង ការធ្វើអនាម័យប្រដាប់ភេទ។ ដោយហេតុ​ថាដើម្បីឱ្យ​ទំនាក់ទំនង​ផ្លូវភេទប្រព្រឹត្ដ​ទៅដោយរលូន អនាម័យជា ប្រការមួយមិនអាច មើលរំលងបាន។ មានគូស្វា​មីភរិយា​មួយចំនួន​រកាំរកូ​សគ្នា​ដោយការមិនយល់ពីការថែរក្សា អនាម័យ ក្នុងជីវភាពជាប្ដីប្រពន្ធ។ ទំនាក់ ទំនងផ្លូវភេទ​រវាងប្ដី និងប្រពន្ធជារឿងដែលមិនអាចខ្វះបាន។ មុនពេលរួមភេទ គ្រប់ស្ដ្រីទាំង​អស់ត្រូវតែ​សម្អាតអវៈយវៈភេទ​ឱ្យបានល្អ ដើម្បីបង្ការការចម្លងរោគតាមផ្លូវភេទ ក៏ដូចជាក្លាហានក្នុង ការ និយាយទៅ​កាន់ស្វាមី ឬក៏ដៃគូរបស់ខ្លួនពីបញ្ហានេះដែរ។ បើលោក ស្រីអ្នកនាងសម្អាតតែម្នាក់ឯង ហើយភាគី ម្ខាងទៀត​មិនសម្អាត ជម្ងឺផ្សេងៗនៅតែអាចមានឱកាសរាតត្បាតដដែល។ ក្នុងករណីដែល មានជម្ងឺ ដែលបង្ក​តាម ការរួមភេទ ចាំបាច់ត្រូវតែព្យាបាលទាំងពីរនាក់ ទោះបីជាភាគី​ខាងប្រុសមិនមាន​ជារោគសញ្ញា ​ឬក៏ការឈឺចាប់ អ្វីក៏ដោយ ។ បើមិន​ដូច្នោះទេ អ្នកទាំងពីរនឹ​ងច​ម្លងឱ្យគ្នាទៅវិញ​ទៅមកមិនមានថ្ងៃជាសះស្បើយឡើយ ថែមទាំងអាចបណ្ដាល ឱ្យក្លាយ ទៅជាជម្ងឺផ្សេងៗទៀតជាច្រើន ហើយមានគ្រោះថ្នាក់ទៀតផង ដូចជាជម្ងឺ​មហារីកស្បូនជាដើម។ ការព្យាបាល ជម្ងឺ​នោះទៀតសោត សូមមេត្ដាប្រុងប្រយ័ត្ន មិត្ដនារីទាំងអស់មិ​នមែ​នសុទ្ធតែអាចឱ្យគ្រូពេទ្យបើកស្បូនពិនិត្យ បានគ្រប់ ពេលនោះទេ ព្រោះអាចឆ្លងរោគតាម ឧបករណ៍សម្រាប់បើកស្បូន បើមិនមានអនាម័យគ្រប់គ្រាន់ និងជួនកាលអាច ធ្វើឱ្យរលាកស្បូនទៀតផង។
ប្រការគួរប្រតិបត្ដិ ពេលព្រឹត្ដិការណ៍ពិសេស រាងកាយស្ដ្រីតែងតែមានការប្រែប្រួលជាប្រចាំ ដូចជាពេលមានរដូវ ពេល មាន ផ្ទៃពោះ ពេលសម្រាលកូនជាដើម។
1. នៅពេលមានរដូវ ៖ ជាធម្មតាក្នុងមួយខែមានរយៈពេលពី៣ទៅ៧ថ្ងៃ ដែលស្ដ្រីមាន​ធ្លាក់ឈាមរដូវ ដោយគ្រាន់តែ​ស្ដ្រី ខ្លះ មានរដូវទៀងទាត់ និងមិនទៀងទាត់តែប៉ុណ្ណោះ។ គ្រប់ស្ដ្រី​ទាំងអស់ត្រូវ តែរក្សាអ​នាម័យឱ្យ​បានច្រើន ជាងពេល មិនមានរដូវ ព្រោះ នៅពេលនេះ​សរីរាង្គបន្ដពូជរប​ស់​ស្ដ្រីខ្សោយជាងពេលធម្មតា ហើយងាយឆ្លងរោគផ្សេងៗ។ ការប្រើប្រាស់ សំឡីអនាម័យនោះទៀត សោត ចាំបាច់តម្រូវ​ឱ្យសុភាពនារីទាំងអស់ ចេះជ្រើសរើសសំឡី អនាម័យ ដែលមាន សភាពទន់ ហើយឆាប់​ជក់ទឹកបានល្អ។ គប្បីប្ដូរសំឡី អនាម័យរៀងរាល់៣ ឬ៤ម៉ោងម្ដង ព្រោះថាបើទុក រយៈពេលយូរ អាចធ្វើឱ្យក្ដៅ និងបង្កជាស្នាមកន្ទួលរមាស់ទៀតផង។
2. នៅពេលមានផ្ទៃពោះ ៖ កំឡុងពេលនេះ ដោយសារតែការប្រែប្រួលនៃអ័រម៉ូន ជួនកាលស្ដ្រី​មានធ្លាក់ នូវវត្ថុរាវ​ ពណ៌សថ្លា ចេញពីទ្វារមាសដែលទាមទារឱ្យ​ស្ដ្រីសម្អាត​ឱ្យបានញឹកញាប់ យ៉ាងហោច​ណាស់​ឱ្យបានពីរ​ដងក្នុងមួយថ្ងៃ ប៉ុន្ដែមិនត្រូវលូកលាងទៅដល់ ផ្នែកខាងក្នុងទេ។ បើមានប​ញ្ហាមិនប្រ​ក្រតី​ណាមួយ គប្បីត្រូវប្រញា​ប់រកគ្រូ​ពេទ្យជំនាញ មិនអាចប្រើថ្នាំព្យាបា​លដោយខ្លួនឯងបានទេ ព្រោះមានថ្នាំ​ប្រភេទ​ខ្លះអាចបង្កឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។
3. ក្រោយពេលសម្រាល ៖ ជាធម្មតាតែងតែមានធ្លាក់ឈាម ហេតុនេះគ្រប់​ស្ដ្រីទាំងអស់ត្រូវ​សម្អាតអវៈយវៈ​ភេទជាមួយ នឹងទឹកក្ដៅឧណ្ហៗ និងឧស្សាហ៍ផ្លាស់ប្ដូ​រសម្លៀកបំពាក់ ឬសំឡីអនា​ម័យ​ឱ្យបានញឹកញាប់។ សម្លៀកបំពាក់ ឬឧ​បករណ៍ ប្រើប្រាស់ ផ្សេងៗ ដែលទាក់ទង​នឹងអវៈយវៈភេទ ត្រូវស​ម្អាតឱ្យបាន​ហ្មត់ចត់​ ព្រមជាមួ​យនឹង​ការសម្លាប់មេរោគឱ្យបានល្អ មុននឹងប្រើប្រាស់។
ការពារខ្លួនឯង ប្រសើរជាងព្យាបាល
មានតែសុភាពនារីខ្លួនឯងទេ ដែលអាចជួយខ្លួនឯងបានពីបញ្ហាអនាម័យនេះ។ ប្រការមួយ​ចំនួនដែល​សុភាព ​នារីចាំបាច់ ត្រូវ តែដឹងរួមមាន៖
  • សូមជ្រើសរើសខោទ្រនាប់ពីសាច់ក្រណាត់កូតុង និងផ្លាស់ប្ដូរជារៀងរាល់ថ្ងៃ។
  • ក្រោយពេលបន្ទោរបង់ ត្រូវលាងសម្អាតប្រដាប់ភេទឱ្យបានស្អាត ដោយជូតសម្អាតចាប់ពីមុខមកក្រោយ ដើម្បីកុំឱ្យមាន ការនាំយកមេរោគពីផ្នៃកចុងនៃពោះវៀនធំ(ទ្វារលាមក)មកកាន់ប្រដាប់បន្ដពូជ។
  • រៀងរាល់៦ខែ ឬ១ឆ្នាំម្ដង ទោះមិនមានបញ្ហាអ្វីក៏ដោយ ក៏ស្ដ្រីត្រូវតែទៅ​ត្រួតពិនិត្យ​សុខភាព​ឱ្យបានទៀងទាត់ ក្រែងមាន បញ្ហាមួយ​ចំនួនដែលមិ​នស្ដែងចេញជារោគសញ្ញា។
  • ព្យាយាមថែទាំសម្អាតអវៈយវៈភេទផ្នែកខាងក្រៅកុំឱ្យមានអាការរលាក ពីព្រោះបើមានការរលាក ហើយមិនបានថែទាំ ឱ្យបានដិតដល់នោះ នាំឱ្យបាក់តេរីវាយលុករាតត្បាតទៅស្បូន ដៃស្បូនជាដើម។
  • ត្រូវមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសទឹកអនាម័យសម្រាប់សម្អាត អវៈយវៈភេទ ជាពិសេស​ត្រូវផ្ដោតសំ​ខាន់​ទៅលើ តុល្យភាពរវាងបាស និងអាស៊ីដ និងប្រតិកម្មផ្សេងៗ ដែលបង្កឡើង​ពីការប្រើប្រាស់​ទឹកអនាម័យដែលគ្មានគុណភាព។
ដំបូន្មានអ្នកជំនាញ
អនាម័យអវៈយវៈភេទជារឿងដែលមិនអាចខ្វះបាន ហើយក៏មិនមាន អ្នកណាអាច ធ្វើជំនួសបានដែរ។ សូមព្យាយាម ជួយខ្លួន ឯងក្នុងរឿងនេះ។ ធ្វេសប្រហែសតែបន្ដិច ជួនកាលឱកាស ធ្វើជាម្ដាយ ក៏សុភាពនារីមិនអាចទទួលបានដែរ៕ Lookingtoday

Twitter Delicious Facebook Digg Stumbleupon Favorites More