Sunday, December 30, 2012

វិធីបំបាត់ក្លិនមាត់


តើការធំក្លិនមាត់បានធ្វើឲ្យ អ្នកក្លាយជាមនុស្សក្រៅ សង្គមមែនទេ? បញ្ហាទាំងនេះកើតមាន នៅតែក្នុងមាត់របស់អ្នក តែប៉ុណ្ណោះ ហើយអនាម័យត្រឹមត្រូវ អាចកម្ចាត់បញ្ហា គួរឲ្យខ្មាស់អៀននេះបាន។
មានផលវិបាកច្រើនមិនអស់ នៅក្នុងសង្គម ដែលទាក់ទងទៅនឹង ក្លិនស្អុយមាត់។ តែទោះបីជាករណីភាគច្រើនបំផុត មិនមានការព្យាបាលក៏ដោយ អ្នកជំនាញបានអះអាងថា ការគ្រប់គ្រងរោគសញ្ញាបែបនេះ ធ្វើឲ្យខ្យល់ដកដង្ហើម របស់អ្នកល្អប្រពៃ។
តើអ្នកធ្វើយ៉ាងម៉េចទើបដឹងថា អ្នកមានបញ្ហាក្លិនមាត់? ក្រុមអ្នកជំនាញនៅ មហាវិទ្យាល័យឡូសអេនជីឡេស បានធ្វើតេស្តដោយខ្លួនឯង ដោយយកទឹកមាត់ ទៅដាក់លើខ្នងដៃ ហើយហិត។
ម្យ៉ាងវិញទៀត ការហិតទឹកមាត់ គឺជាការធ្វើតេស្តគួរឲ្យ ជឿទុកចិត្តមួយ ដោយអ្នកត្រូវដកដង្ហើមចូល ឲ្យវែងមួយ រួចអត់ដង្ហើមមួយភ្លេត ទើបដកដង្ហើម ចេញមកវិញយឺតៗ។ បន្ទាប់មកអ្នកត្រូវដកដង្ហើម ចេញតាមច្រមុះវិញម្តង ពេលនោះអ្នកអាចដឹងបានថា អ្នកមានបញ្ហា ក្លិនមាត់ដែរឬអត់។
បញ្ហាក្លិនមាត់កើតចេញពីមាត់របស់អ្នក
អ្នកជំនាញបាន អះអាងថា យ៉ាងហោចណាស់ ៩០ភាគរយនៃអ្នកមានក្លិនមាត់ មានប្រភពចេញពីមាត់ និងអាហារដែលចេញពីក្រពះ។ ការធ្វើអនាម័យធ្មេញជាមូលដ្ឋាន ដោយធ្វើការដុសធ្មេញ និងសំអាតធ្មេញដោយរួតខ្សែ នៅចន្លោះធ្មេញគឺជាការចាំបាច់ បំផុតនៅក្នុងប្រចាំថ្ងៃ ក៏ប៉ុន្តែកំណកដែលកកនៅចន្លោះធ្មេញ របស់អ្នកមិនមែនជាប្រភព សំខាន់នៃការធ្វើឲ្យ មានក្លិនមាត់នោះទេ។
តាមការពិតវាមានប្រភពចេញ ពីផ្នែកខាងក្រោយ នៃអណ្តាតរបស់អ្នក ហើយវាជាក្លិនសមាសធាតុ ស៊ុលផួ ដែលជាផលិតផលកើតឡើង មកពីមេរោគនៃ កម្ចេចចំណីអាហារ។
បាក់តេរីទាំងនេះមានតួនាទី នៅក្នុងការរំលាយអាហារ ហើយនៅពេលមាត់របស់អ្នក ពោរពេញទៅដោយទឹកមាត់ ដែលសម្បូរអុកស៊ីសែន ដោយពួកវាបំពេញការងារ ដោយមិនបង្កក្លិនអាក្រក់នោះទេ។
វិធីបំបាត់ក្លិនមាត់
អ្នកគួរតែដុសធ្មេញនឹងច្រាស ហើយរួតដោយខ្សែអំបោះជាប្រចាំ។ ជាមួយគ្នានេះដែរ ការបំបាត់ក្លិនមាត់ ត្រូវចាប់ផ្តើមពីការធ្វើអនាម័យល្អ។ ការដុសធ្មេញ២ ដងក្នុងមួយថ្ងៃ ដោយប្រើថ្នាំដុសធ្មេញ មានជាតិហ្វ្លអរ៉ាយ ការដុសអណ្តាត និងរួតធ្មេញដោយខ្សែអំបោះ អាចធ្វើឲ្យអ្នកជៀស ឆ្ងាយពីបញ្ហាក្លិនមាត់។ ចំណែកឯអ្នកដែលពាក់ ធ្មេញសិប្បនិម្មិត គឺគួរតែដោះចេញនៅពេលយប់ ហើយអ្នកត្រូវតែធ្វើការ សម្អាតវាឲ្យបានស្អាតជាប្រចាំ។
ទន្ទឹមនឹងនេះដែរ ការដុសអណ្តាត ដោយថ្នាំដុសធ្មេញ ភាគច្រើនធ្វើឲ្យស្ងួតមាត់ ដោយសារតែវាផ្ទុកទៅ ដោយសារជាតិសូដ្យូមឡរី ស៊ុលហ្វាត ដែលជាសារធាតុគីមីមួយ ត្រូវបានគេយកទៅផលិតសាប៊ូ ដើម្បីបង្កឲ្យមានពពុះ។ អ្នកត្រូវប្រើប្រាស់ ទឹកខ្ពុលមាត់ដែលមានសារធាតុ ខ្លរីន ឌីអុកស៊ីត។ មនុស្សមួយចំនួនបានប្រើប្រាស់ ទឹកខ្ពុលមាត់ដោយគ្មាន វេជ្ជបញ្ជាឲ្យបានត្រឹមត្រូវ ដែលផលិតផលទាំងនោះ គ្រាន់តែជាទឹកអប់តែប៉ុណ្ណោះ ហើយវាអាចបង្កឲ្យ មានអាការស្ងួតមាត់៕

Twitter Delicious Facebook Digg Stumbleupon Favorites More