តើការទទួលទានផ្លែព្រីងមានផលប្រយោជន៍អ្វីខ្លះចំពោះសុខភាពរបស់អ្នក? គឺនៅក្នុងផ្លែព្រីងមានផ្ទុកនូវសារធាតុក៏ដូចជាវីតាមីនជាច្រើនប្រភេទដូចជាវីតាមីនA , B3, B5, B2, B6 និងវីតាមីន Cជាច្រើន។ ចំណែកសារធាតុមួយចំនួនដែលមាននៅក្នុងផ្លែព្រីងនោះមានដូចជាកាល់ស្យូម ជាតិផូស្វ័រ ជាតិសូដ្យូម និងជាតិប៉ូតាស្យូមជាដើម។
ការទទួលទានផ្លែព្រីងបានធ្វើឱ្យអ្នកមានសុខភាពរឹងមាំដូចជា៖
- ផ្លែព្រីងមានតួនាទីក្នុងការជួយសម្រួលដល់ការរំលាយអាហាររបស់អ្នក និងជាពិសេសមានមុខងារជួយព្យាបាលជម្ងឺឈឺក្រពះថែមទៀតផង។
- ការទទួលទានផ្លែព្រីងអាចការពារអ្នកឱ្យមានសុខភាពថ្លើមល្អនិងជួយព្យាបាលនូវរោគគាំងបេះដូងបានមួយកម្រិតថែមទៀត។
- អាចជួយព្យាបាលជម្ងឺរាគរុសបានយ៉ាងឆាប់រហ័ស និងមានតួនាទីលាយសម្អាតឈាមក្នុងខ្លួនរបស់អ្នកថែមទៀតផង។
- អាចជួយព្យាបាលនៅជម្ងឺបេះដូង និងធ្វើឱ្យអ្នកមានកម្លាំងខ្លាំងក្លាល្អ ព្រមទាំងអាចព្យាបាលជម្ងឺទឹកនោមផ្អែមទៀតផង។
តើអ្នកមានចំណូលចិត្តក្នុងការទទួលទានផ្លែព្រីងជាញឹកញាប់ដែរឬទេ?បើចង់បានសុខភាពល្អអ្នកគួរទទួលទានផ្លែព្រីងឱ្យបានច្រើនជាការល្អសម្រាប់សុខភាពរបស់អ្នក។