កាសែត Le Monde ស្រង់សំដីនាយកវិទ្យាសាស្ត្រចក្ខុរោគសាស្ត្រ Gilles Renard សន្និដ្ឋានថា មីញ៉ូបអាចចាត់ទុកជាបញ្ហាមួយក្នុងចំណោមបញ្ហាបង្កការព្រួយបារម្ភ ចំពោះសុខភាពសហគមន៍នៃសតវត្សរ៍ទី២១ ។ ពួកវេជ្ជបណ្ឌិតខាងជំងឺភ្នែក ទោះបីនៅទីកន្លែងណាលើពិភពលោកក៏សុទ្ធតែងាយស្រួលសង្កេតឃើញពីមួយថ្ងៃ ទៅមួយថ្ងៃ កាន់តែមានអ្នកជំងឺក្មេងៗជាច្រើនកើតជំងឺមីញ៉ូប ។ លទ្ធផលប្រកាសកាលពីខែ៥/២០១២ របស់ក្រុមអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យកងបេរ៉ា(អូស្ត្រាលី) បង្ហាញថា "ចំណុចខ្មៅ"របស់ជំងឺមីញ៉ូប គឺទ្វីអាស៊ី ៩០% នៃសិស្សានុសិស្សនៅឆ្នាំចុងក្រោយនៃកម្រិតសិក្សា នៅតំបន់ទីក្រុងនៅបណ្តាប្រទេសត្រូវបានអង្កេតស្រាវជ្រាវ (ចិន សិង្ហបុរី ជប៉ុន កូរ៉េខាងត្បូង) កើតជំងឺនេះ ក្នុងនោះ១០-២០% ត្រូវមីញ៉ូបធ្ងន់ ។
ថ្វីត្បិតមិនស្មើទ្វីបអាស៊ី តែនៅប្រទេសជាច្រើននៃទ្វីបអឺរ៉ុប-អាមេរិក អត្រាអ្នកមីញ៉ូបក៏កើនឡើងមិនឈប់ឈរ ។ អត្រានេះបច្ចុប្បន្នគឺ៤០% សម្រាប់មនុស្សអាយុពី១២-៥៤ឆ្នាំ នៅទ្វីបអឺរ៉ុប កើនទ្វេដងប្រៀបនឹងទសវត្សរ៍១៩៧០ ។ នៅអាមេរិក អត្រាភ្នែកមីញ៉ូបកើនជាមួយល្បឿនដូចគ្នានិងកំពុងនៅកម្រិតលើ៤១% ។
មានមូលហេតុជាច្រើនដែលនាំដល់បាតុភូតនេះ ប៉ុន្តែតាមអ្នកជំនាញការមួយផ្នែកធំសុទ្ធតែមានប្រភពពីរបៀបរស់នៅសម័យ ទំនើប ។ ក្រមស្រាវជ្រាវបានចង្អុលបង្ហាញថា គ្រោះថ្នាក់កើតជំងឺមីញ៉ូប និងកើនខ្ពស់ពេលរស់នៅក្នុងបរិស្ថានខ្វះពន្លឺធម្មជាតិ ។ ជីវភាពទីក្រុងរូបនីយកម្មបច្ចុប្បន្នងាយ "យុំយាំង" មនុស្សក្នុង៤ជញ្ជាំងរបស់សាលារៀន ឬក្រសួងមន្ទីរ ។ ក្នុងពេលនោះពន្លឺធម្មជាតិជាលក្ខខណ្ឌបង្កើត dogamine នៅរ៉េទីន ។ នេះជាសារជាតិនាំបញ្ជូនសរសៃប្រសាទមានតួនាទីចាំបាច់ក្នុងការបញ្ជូន រូបភាពទៅដល់ខួរក្បាល ទន្ទឹមនោះជួយរារាំងគ្រោះថ្នាក់ត្រូវមីញ៉ូបរហូតដល់អាយុ២៥ឆ្នាំ ។
លទ្ធផលរបស់ក្រុមស្រាវជ្រាវមហាវិទ្យាល័យកងបេរ៉ា ក៏ស្របជាមួយការស្រាវជ្រាវរបស់សាស្ត្រាចារ្យ Seang-Mei Qaw នៅមហាវិទ្យាល័យជាតិសិង្ហបុរីកាលពីចុងឆ្នាំ២០១១ មាន៧៨,៤% ក្មេងជំទង់ទីក្រុងនៅប្រទេសចិន ត្រូវមីញ៉ូបនៅអាយុ១៥% ក្នុងពេលអត្រានេះនៅក្មេងអាយុស្របាលគ្នានៅជនបទត្រឹមតែ៥៥% ។ ក្រៅពីនេះ កុមារពុំសូវចូលរួមសកម្មភាពកណ្តាលវាលដូចជាកីឡា(រត់ ជិះកង់...) ក៏ត្រូវមីញ៉ូបច្រើនជាង ។
ជំនក់ចិត្ត បច្ចេកវិទ្យាក៏ត្រូវបានចាត់ទុកថា ងាយបណ្តាលឲ្យកើតជំងឺមីញ៉ូប ។ បច្ចុប្បន្ននេះ កុមារមានអេក្រង់ដ៏ច្រើនហួស ដើម្បី "សម្លឹងមើល" ពីទូរទស្សន៍ កុំព្យូទ័រ ទូរស័ព្ទចល័ត....។
ដើម្បីរារាំងជំងឺមី ញ៉ូប ត្រូវមានរបបជីវជាតិតុល្យភាព ដែលមានគ្រប់ពពួកវីតាមីន A C D E ទទួលទានបន្លែផ្លែឈើឲ្យបានច្រើនមុខ ពិសេសគឺប្រភេទមានពណ៌ដិតដូចជាការ៉ុត ល្ពៅ ដំឡូងឈាមមាន់...៕