ទឹកគឺជាប្រភពនៃជីវិត ដូចពាក្យចាស់មួយបានពោលថា គ្មានទឹកគឺគ្មានជីវិត ។ ការប្រើប្រាស់ទឹកស្អាត គឺជាផ្នែកមួយជួយដល់ជីវិតរបស់យើងឱ្យស្រស់បំព្រង ។ ទឹកក្តៅឧណ្ហៗ អាចជួយផ្តល់ផលប្រយោជន៍ជាច្រើនយ៉ាងចំពោះសុខភាព ក៏ដូចជាសម្រស់របស់អ្នកផងដែរ ។ តើអ្នកដឹងទេថា ទឹកក្តៅឧណ្ហៗជួយជាប្រយោជន៍អ្វីខ្លះដល់សុខភាពរបស់អ្នក ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ល្អៗនៃទឹកក្តៅឧណ្ហៗ ៖
• ជួយដល់ការរំលាយអាហារ : បន្ទាប់ពីការពិសារអាហារ អ្នកគួរតែញុំាទឹកក្តៅឧណ្ហៗមួយកែវដើម្បីជួយដល់ការរំលាយអាហារ ។ វាក៏អាចជួយផ្តល់នៅផលប្រយោជន៍យ៉ាងដែលជួយដល់ក្រពះរបស់អ្នកផងដែរ ។
• ជួយសម្អាតរាងកាយ : ការពិសារទឹកក្តៅអ៊ុនៗ អាចជួយបង្កើនកម្លាំងថាមពលរបស់អ្នកឱ្យកាន់តែប្រសើរឡើង ។ វាអាចជួយកម្ចាត់ចោលនៅ ជាតិពុល ដែលមាននៅក្នុងរាងកាយ ។
• ជួយដល់បំពង់ក : ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ទឹកក្តៅអ៊ុនៗអាចជួយឱ្យបំពង់ករបស់អ្នកដំណើរការបានល្អ ដែលជាពិសេសគឺសម្រាប់អ្នកដែលធ្វើការដោយប្រើប្រាស់សម្លេងតែម្តង ។
• ជួយឱ្យអារម្មណ៍ស្រស់ថ្លា : នៅពែលដែលអ្នកពិសារទឹកក្តៅអ៊ុនៗមួយកែវនៅពេលដែលអ្នកមានបញ្ហាស្មុគស្មាញ វាអាចជួយឱ្យការគិតរបស់អ្នកស្រស់ថ្លាឡើងវិញ ។ ដូច្នេះនៅពេលដែលអ្នកមានបញ្ហាស្មុគស្មាញខ្លាំង អ្នកគួរតែពិសារទឹកក្តៅឧណ្ហៗមួយកែវ ។