១. ការពារមហារីក
មានការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ការ៉ុតអាចកាត់បន្ថយកោសិកាបង្កជំងឺមហារីកជាច្រើន ដូចជាមហារីកសុដន់ សួត និងពោះវៀនធំ។ ការ៉ុតមានសារជាតិម៉្យាងឈ្មោះ falcarinol ដែលអាចជួយការពារឫស និងមើមរបស់វាពីមេរោគដែលបង្កឲ្យមានផ្សិត។ មានការពិសោធន៍មួយដែលតម្រូវឲ្យមានសត្វកណ្តុរត្រូវស៊ីការ៉ុតឆៅដែលមានផ្ទុកសារជាតិនេះ ហើយ ១ ភាគ ៣ នៃកណ្តុរទាំងនោះ មានការវិវត្តទប់ស្កាត់ជំងឺមហារិកពោះវៀនធំ ច្រើនជាងកណ្តុរដែលមិនបានស៊ីការ៉ុត។
ភ្នែករបស់មនុស្សយើងត្រូវការវីតាមីន A ដើម្បីជាជំនួយដល់ការមើលឃើញល្អ។ បើសិនជាខ្វះវានោះ មនុស្សអាចនឹងប្រឈមមុខនឹងការងងឹតភ្នែក (មើលមិនសូវច្បាស់)។ ការ៉ុតមានផ្ទុកសារជាតិម៉្យាងឈ្មោះbeta-carotene ដែលអាចបម្លែងខ្លួនទៅជាវីតាមីន A ហើយវាប្រែទៅជាព៌ណម៉្យាងនៅក្នុងកែវភ្នែកងាយស្រួលមើលឃើញ។ លើសពីនេះទៀត beta-carotene ក៏បានជួយប្រឆាំងទៅនឹងបញ្ហាកែវភ្នែកផងដែរ ដែលក្រោយពេលពិសោធន៍គេមើលឃើញថា អ្នកដែលបានញុំាសារជាតិនេះបានច្រើនមានបញ្ហាកែវភ្នែកទាបជាងអ្នកដែលញុំាបានតិចរហូតដល់ទៅ ៤០ភាគរយ។
៣. ការពារជំងឺបេះដូង
ការ៉ុតត្រូវគេជឿថា ជាបន្លែដែលអាចជួយកាត់បន្ថយកម្រិតជាតិខ្លាញ់ក្នុងរាងកាយ។ ម៉្យាងទៀត សារធាតុ Soluble fiber ដែលមាននៅក្នុងការ៉ុតនោះក៏អាចជួយធ្វើឲ្យកម្រិតខ្លាញ់ក្នុងឈាមថយចុះ និងសម្រួលបញ្ហាអាស៊ីតក្នុងទឹកប្រម៉ាត់ផងដែរ។
៤. កាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាល
យោងទៅតាមការពិសោធន៍នៅសាកលវិទ្យាល័យ Harvard បានបញ្ជាក់ឲ្យឃើញថា អ្នកដែលញុំាការ៉ុតលើសពី៦ផ្លែក្នុង១សប្តាហ៍ អាចប្រឈមមុខនឹងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល តិចជាងអ្នកដែលញុំាវាបាន ១ ផ្លែ ក្នុង១ខែ ឬតិចជាងនេះ។
៥. ជួយចឹញ្ចឹមស្បែក
ការ៉ុតក៏មានតួនាទីក្នុងការលាងសម្អាត និងកាត់បន្ថយជាតិពុលនៅក្នុងខ្លួនផងដែរ។ ដូចនេះ វាអាចជួយសម្រួលដល់ការកើតមុន។ ការ៉ុតមានវីតាមីន A និងសារជាតិចិញ្ចឹមផ្សេងៗទៀតដែលអាចជួយស្បែកកុំឲ្យជាំ និងស្ងួត។
៦. ពន្យារភាពចាស់
សារជាតិ beta-carotene ក្នុងការ៉ុត ប្រឆាំងនឹងកោសិកាខូចខាត និងភាពកខ្វក់ក្នុងឈាម និងក្នុងអុកស៊ីសែនផងដែរនៃរាងកាយ។ វាក៏អាចជួយឲ្យកោសិកាមិនឲ្យឆាប់ចាស់ងាប់ ព្រមទាំងសម្រួលដល់កត្តាដទៃទៀតដែលធ្វើឲ្យប៉ះពាល់ដល់ការវិវត្តភាពចាស់។
៧. សម្អាតធ្មេញ
បន្លែប្រភេទនេះក៏អាចជួយលាងសម្អាតធ្មេញ និងមាត់អ្នក បន្ទាប់ពីបរិភោគហើយ។ វាជាគ្រឿងដុសខាត់ធម្មជាតិមួយដែលជួយសម្អាតធាតុកខ្វក់លើធ្មេញលោកអ្នក។ លើសពីនេះទៀតជាតិរ៉ែនៅក្នុងការ៉ុត អាចជួយសម្លាប់មេរោគដែលមាននៅក្នុងមាត់ដើម្បីការពារកុំឲ្យពុកធ្មេញ។
ដូច្នេះ អ្នកគប្បីញ៉ាំការ៉ុតជាប្រចាំ ដើម្បីសុខភាពភ្នែក និងស្បែករបស់លោកអ្នក៕