Saturday, December 29, 2012

យល់ដឹង អំពីទឹកភ្នែក


រៀងរាល់ពេល ដែលយើងយំ ច្រមុះរបស់យើងក៏ ចាប់ផ្តើមហូរសំបោរ ព្រមទាំងមាន អាការតឹងណែន។ តើហេតុអ្វីបានជាវា មានរឿងបែបនេះ កើតឡើង? ជាក់ស្តែងវាគឺជាក្រពេញ ទឹកភ្នែកដែលមាន តួនាទីបង្កើតទឹកភ្នែក។ ក្រពេញទឹកភ្នែកផលិត ទឹកភ្នែកយ៉ាងច្រើន ដើម្បីឆ្លើយតបជាមួយ នឹងប្រតិកម្មមួយចំនួន ដូចជាការរំជួលចិត្ត ផ្សែង ខ្យល់ និងចំហាយខ្ទឹមបារាំង ជាដើម។
ទឹកភ្នែកឡើងមកផ្តុំ ជាបន្តបន្ទាប់តាម ត្របកភ្នែកក្រោម បន្ទាប់មកទឹកភ្នែក ត្រូវបានបង្ហូរចេញទៅកាន់ ជ្រុងនៃត្របកភ្នែកក្រោម និងលើដែលមានរន្ធ មួយសម្រាប់ទឹកភ្នែក ត្រូវធ្លាយចេញ។ ទឹកភ្នែកត្រូវបាន បញ្ចេញចោលជានិរន្តរ ដោយ មានទឹកភ្នែកជិត ២០មីលីលីត្រ ត្រូវបង្ហូរចេញ នៅរៀងរាល់ ម៉ោង ២៤ សម្រាប់ភ្នែកម្ខាង។ ការបញ្ចេញទឹកភ្នែក ចាប់ផ្តើមកើតឡើង តាំងពីមនុស្សយើង កើតមកម្ល៉េះ ហើយបរិវេណបង្ហូរ ទឹកភ្នែកកើនឡើង ជាអតិបរមា នៅចន្លោះអាយុ ១០ឆ្នាំ និង ២០ឆ្នាំ ដែលជាអាយុកាល នៃការរំជួលចិត្តខ្លាំង ។
ជាមួយគ្នានេះដែរ តើភាពចាស់ជរា អាចបណ្តាលឲ្យការបញ្ចេញ ទឹកភ្នែកថយចុះដែរឬទេ? ផ្ទុយទៅវិញបរិមាណ ទឹកភ្នែករបស់ស្រ្តី ហាក់បីដូចជាប្រែប្រួល ជាមួយនឹងដំណើររដូវ ប្រសិនបើស្រ្តីមករដូវ នោះនាងមិនសូវសំបូរ ទឹកភ្នែកឡើយ។ នេះបញ្ជាក់បានថា ស្រ្តីមាន ទឹកភ្នែកតិចបុរស ហេតុនេះហើយទើប មានស្រ្តីមួយចំនួនមាន ការលំបាកក្នុងការពាក់ កែវភ្នែកដោយសារ តែមានទឹកភ្នែក មិនគ្រប់គ្រាន់។ ចំណែកឯស្រ្តីខ្លះទៀត មានការលំបាក ក្នុងការផាត់មុខខ្លួនឯង ដោយសារតែម៉ាស្ការ៉ា អាចធ្វើឲ្យពួកគេចេញ ទឹកភ្នែកមួយរំពេច។
ទន្ទឹមគ្នានេះដែរ បរិស្ថានជុំវិញខ្លួន ជាពិសេសខ្យល់ ក៏ជាកត្តាដែលនាំឲ្យ មានកង្វះខាត ទឹកភ្នែកដែរ។ មួយវិញទៀត ការប្រើប្រាស់ថ្នាំដាក់ ភ្នែកមួយចំនួនក៏ងាយ បង្កឲ្យចំនួននៃការបញ្ចេញ ទឹកភ្នែកមានការ ថយចុះផងដែរ។ មូលហេតុចំបង មួយទៀតគឺ ការធ្វើការនៅមុខ អេក្រង់កុំព្យូទរ័ក្នុង រយៈពេលយូរ ឬ ការឧស្សាហ៍ធ្វើការប្រិច ភ្នែកអាចកាត់បន្ថយ ចំនួនទឹកភ្នែកអស់ ពាក់កណ្តាលដែល ជាហេតុនាំឲ្យមាន អាការភ្នែកស្ងួត និងក្រហាយភ្នែក ៕
ពី lookingtoday.com

Twitter Delicious Facebook Digg Stumbleupon Favorites More