ទោះបីអ្នកមិនចាប់អារម្មណ៍ដល់រឿងនេះ តែនៅលើពិភពលោកគឺមានមនុស្សស្គមជាច្រើនសល់ខ្លាញ់ពោះ ។ អាចដៃ កំភួនជើង ទ្រូង និងកណ្តៀតក្អមរបស់ពួកគេ ពុំសូវមានខ្លាញ់ តែតំបន់ពោះបែរជាផ្តុំខ្លាញ់សល់យ៉ាងច្រើន ។ រឿងនេះអាចដោយសារហ្សែនតំណពូជ របបទទួលទាន ខ្ជិលហាត់ប្រាណ ឬពាក់ព័ន្ធដល់ការងារប្រចាំថ្ងៃរបស់ពួកគេ ។ ទោះបីធាត់ឬស្គម ការសល់ខ្លាញ់ពោះក៏ធ្វើឲ្យអ្នកត្រូវប្រឈមមុខជាមួយជំងឺយ៉ាងច្រើនជាងអ្នកដទៃ ។
២.ខ្លាញ់ពោះត្រូវចាត់ទុកថា លើសពេលរង្វង់ចង្កេះរបស់ស្ត្រីលើស៧០Cm
ចំពោះបរិមាណខ្លាញ់មួយដូចគ្នា តែជាមុខសញ្ញាផ្សេងគ្នានោះវាអាចថាល្មមឬលើស ។ រឿងនេះចំណុះទៅលើកម្ពស់របស់អ្នក ស្ត្រីដែលមានចង្កេះតូចជាងច្រើនប្រៀបនឹងត្រគាក និងភ្លៅច្រើនតែអាយុវែងជាង ដោយសារអត្រាខ្លាញ់ពោះរបស់គេទាបប្រៀបនឹងស្ថានភាពសរីរាង្គទាំងមូល ។ ផ្ទុយមកវិញអ្នកមានរាងមូលស្មើគឺគួរឲ្យបារម្ភបំផុតព្រោះខ្លាញ់លើសច្រើនម្តុំស្តុកនៅត្រង់ពោះ ។ វិធីសាមញ្ញបំផុតគឺរក្សារង្វង់ចង្កេះរបស់អ្នកមិនឲ្យលើស៧០cm (ស្ត្រី) និង៨០Cm (បុរស) ។
៣.អាហារបង្កការសន្សំទុកខ្លាញ់ពោះច្រើនបំផុត
ពពួកអាហារកំប៉ុង អាហារលឿន (Fast food) គឺជាជនល្មើសជួរមុខបណ្តាលឲ្យលើសខ្លាញ់ពោះ ។ ជាតិខ្លាញ់ trans fat ក្នុងអាហារទាំងនេះធ្វើឲ្យកើតខ្លាញ់លើស ងាយបង្កការក្រិនរឹងសរសៃឈាម និងជំងឺផ្សេងៗទៀត ។ ពពួកទឹកក្រូច នំផ្អែម ស្ករគ្រាប់ ដំឡូងបារាំងបំពង Snack ក៏ស្ថិតក្នុងបញ្ជីឈ្មោះអាហារគ្រោះថ្នាក់ចំពោះរង្វង់ចង្កេះរបស់យើង ។
៤.ដុះក្បាលពោះមានការប្រឈមកើតជំងឺជាច្រើន
ខាងក្រោមនេះជាជំងឺដែលអ្នកដុះក្បាលពោះមានការប្រឈមកើតខ្ពស់ជាងអ្នកដទៃច្រើនដង ហើយដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺជំងឺពាក់ព័ន្ធដល់សរសៃឈាមបេះដូង :
-ជំងឺបេះដូង ក្រិនរឹងសរសៃឈាម ស្ត្រូក លើសឈាម ។
-ធាត់ លំបាក់ក្នុងការឆ្វើចលនា
-ជំងឺទឹកនោមផ្អែម
-ជំងឺអំពីសាច់ដុំ ឆ្អឹងសន្លាក់ដូចជារលាកសន្លាក់ ឈឺរោយចង្កេះ...
-ច្របូកច្របល់អ័រម៉ូន ស្បែកអាក្រក់ ងាយកើតមុន ខុសប្រក្រតីក្នុងបញ្ហាផ្លូវចិត្ត និងសរីសាស្ត្រ