អ្វីដែលធ្វើអោយផ្លែត្របែកមានលក្ខណៈពិសេសនោះគឺសារធាតុ Lycopene។ អស់រយៈពេលយូរណាស់មកហើយ ដែលសារធាតុ Lycopene មានមុខងារបន្ទាប់បន្សំទាក់ទងនឹងសារធាតុ Beta-carotene។ ប៉ុន្តែឥឡូវនេះការស្រាវជ្រាវបានអោយដឹងថា សារធាតុ Lycopene ប្រហែលជាមានឥទ្ធិពលខ្លាំងក្លាជាងសារធាតុផ្សេងៗដែលល្បីៗជាងនេះទៅទៀត។
វេជ្ជបណ្ឌិត ផូល ឡាឆាន (Dr. Paul Lachance, PhD) សាស្ត្រាចារ្យខាងអាហាររូបត្ថម្ភ និងនាយកប្រតិបត្តិនៃវិទ្យាស្ថាន Nutraceuticals នៅឯសាកលវិទ្យាល័យ Rutgers ក្នុងតំបន់ New Brunswick ទីក្រុង New Jersey និយាយថា តាមពិត សារធាតុ Lycopene គឺជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងបំផុត។
ការសិក្សានៅក្នុងមន្ទីរពិសោធន៍របស់អ្នកវិទ្យាសាស្ត្រជនជាតិអ៊ីស្ត្រាអែល បានរកឃើញថា សារធាតុ Lycopene អាចទប់ស្កាត់ការលូតលាស់កោសិការមហារីកសុដន់ និងសួតបានយ៉ាងលឿន។ ហើយការសិក្សាដ៏ធំមួយទៅលើបុរសចំនួន ៤៨០០០នាក់ របស់អ្នកស្រាវជ្រាវមកពី Harvard បានរកឃើញថា អ្នកដែលទទួលបានសារធាតុ Lycopene ពីរបបអាហារច្រើនបំផុតអាចបន្ថយការកើតជំងឺមហារីកក្រពេញប្រូស្តាតច្រើនជាងអ្នកទទួលបានតិចបំផុតរហូតដល់ ៤៥ភាគរយ។
ខណៈពេលដែលប៉េងប៉ោះត្រូវបានជាប់ជាចំណាត់ថ្នាក់មានសារធាតុ Lycopene ខ្ពស់មក ព្រមទាំងការសិក្សាទៅលើឥទ្ធិពលរបស់វាមក ឃើញថាផ្លែត្របែកមានប្រភពល្អជាង។ នៅពេលអ្នកស្រាវជ្រាវនៅឯ USAD’s Citrus and Subtropical Products Laboratory នៅក្នុងតំបន់ Winter Haven រដ្ឋហ្ល័ររីដា បានប្រៀបធៀបអង់ទីអុកស៊ីដង់ដែលមានក្នុងផ្លែឈើក្នុងតំបន់ត្រូពិចរដ្ឋហ្ល័រីដាខាងត្បួងចំនួន ១៤ប្រភេទ ឃើញថា ផ្លែត្របែកក្រហមជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេ។
ជាចុងក្រោយ ផ្លែត្របែកមិនត្រឹមតែមានសារធាតុ Lycopene តែមួយមុខទេ តែវាក៏មានជាតិសរសៃច្រើនដែរ។ ជាតិសរសៃដែលវាមានគឺច្រើនជាងផ្លែប៉ម, ផ្លែអាប្រីកូត, និងចេកទៅទៀត។ ហេតុដូច្នេះហើយទើបវាធ្វើអោយទាក់ទាញអារម្មណ៍អ្នកស្រាវជ្រាវជំងឺបេះដូង ព្រោះកាលណាមនុស្សញ៉ាំអាហារសម្បូរជាសរសៃបានច្រើន វាគឺជាមធ្យោបាយដ៏ល្អបំផុតមួយក្នុងការបញ្ចុះកូឡេស្តេរ៉ុល។
ការសិក្សាមួយទៅលើបុរសចំនួន ១២០នាក់ របស់អ្នកស្រាវជ្រាវជនជាតិឥណ្ឌា បានរកឃើញថា អ្នកដែលញ៉ាំផ្លែត្របែក ៥ ទៅ៩ផ្លែក្នុងមួយថ្ងៃរយៈពេល ៣ខែ អាចបញ្ចុះកូឡេស្តេរ៉ុលសរុបរហូតដល់ ១០ភាគរយឯណោះ៕ Health.com.kh

7:20 AM
sothea
Posted in: 