ខ្ញីជាប្រភេទអាហារម្យ៉ាងដែលមានរសជាតិហិលៗឆ្ងាញ់ ។ ប៉ុន្តែក៏ មានមនុស្សខ្លះមិនចូលចិត្តនៅឱជារសដ៏ឈ្ងុយឆ្ងាញ់របស់វាផងដែរ ។ ក្រៅពីរសជាតិដ៏ឈ្ងុយឆ្ងាញ់នេះ វាថែមទាំងមានប្រយោជន៍ច្រើនចំពោះសុខភាពរបស់អ្នកផងដែរ ។ ដោយយល់ឃើញពីអត្ថប្រយោជន៍នេះហើយ បានជានៅក្នុងថ្ងៃនេះ Khmerzoom សូមលើកយកអត្ថប្រយោជន៍ល្អៗរបស់ខ្ញីយកមកបង្ហាញជូនដល់ប្រិយមិត្តទាំងអស់គ្នា ។
• ជួយដល់ប្រព័ន្ធរំលាយអាហារ : នៅពេលដែលអ្នកញុំាអាហារច្រើន តែងតែមានអារម្មណ៍ថា តឹងណែននៅក្នុងពោះ ដោយសារតែអាហារមិនរំលាយបានល្អ ។ ដូច្នេះហើយអ្នកអាចញុំាប្រភេទអាហារនេះ ដើម្បីជួយសម្រួលដល់ការរំលាយអាហាររបស់អ្នកដំណើរការបានល្អ ។
• ព្យាបាលជម្ងឺក្អក និងផ្តាសសាយ : ខ្ញីជាប្រភេទឱសថដ៏ល្អក្នុងការជួយព្យាបាលជម្ងឺក្អក ក៏ដូចជាផ្តាសសាយផងដែរ ។ អ្នកគ្រាន់តែយកខ្ញីពីរ ឬបី ចំណិតដាក់ក្នុងទឹកក្តៅអ៊ុនៗ ហើយញុំា នោះអាការៈរបស់អ្នកនឹងត្រូវបានកាត់បន្ថយ ។
• ផ្សះដំបៅ និងព្យាបាលជម្ងឺក្រពះ : ប្រសិនបើអ្នកមានបញ្ហាក្រពះ ខ្ញីជាឱសថដ៏ល្អក្នុងការព្យាបាលអាការៈរោគនេះ ។ ដូច្នេហើយ អ្នកគួរតែញុំាប្រភេទអាហារបែបនេះឱ្យបានច្រើន ។
• ការពារមហារីកមួយចំនួន : ខ្ញីអាចជួយការពារនៅប្រភេទមហារីកមួយចំនួនបានដូចជា មហារីកស្បែក មហារីកលំពែង មហារីកសួត…។
• កាត់បន្ថយការឈឺចុកចាប់ : ខ្ញីអាចជួយកាត់បន្ថយនៅបញ្ហាឈឺចុកចាប់ ដែលបណ្តាលមកពីដំបៅរបួស ក៏ដូចជាកាត់បន្ថយអាការៈរលាកផងដែរ ។
ប្រភព៖Tipsforhealth
7:20 AM
sothea

Posted in: 

