Thursday, December 13, 2012

របៀប​សំអាត​ឈាម​ដែល​ប្រឡាក់​សំលៀក​បំពាក់

ស្ទើរ​តែ​គ្រប់​ស្ត្រី​មេ​ផ្ទះ​ទាំង​អស់​បញ្ហា​ដែល​នាង​មិន​ប្រាថ្នា​ចង់​ជួប​នោះ​គឺ​សម្លៀក​បំពាក់​ក្នុង​ក្រុម​គ្រួសារ​របស់​នាង​ដែល​មាន​ប្រឡាក់​ឈាម​ ជា​ពិសេស​អាវ​.ស ដែល​ភាគ​ច្រើន​អាវ​ពណ៌​នេះ​ត្រូវ​ស្វាមី និង​កូន​ឧស្សាហ៍​ពាក់​ទៅ​បំពេញ​ការងារ និង​សិក្សា ដែល​ភាគ​ច្រើន​មាន​ប្រឡាក់​ឈាម​ដោយ​ចៃដន្យ​ដែល​ពិបាក​និង​ជម្រះ​ជាទី​បំផុត។ ប៉ុន្តែ​ប្រសិន​បើ​ថ្ងៃ​ណា​មួយ​អ្នក​ជួប​និង​បញ្ហា​បែប​នេះ យើង​ណែនាំ​អោយ​ប្រើ​ម្សៅ​ដំឡូង​មី​លាយ​ជាមួយ​ទឹក​អោយ​ឡើង​ខាប់។ បន្ទាប់​មក​ទៀត​យក​ល្បាយ​ដែល​បាន​លាយ​ហើយ​នេះ​ទៅ​ដាក់​លើ​បំណែក​ក្រដាស​ធម្មតា រួច​យក​វា​ទៅ​បិទ​នៅ​លើ​សម្លៀក​បំពាក់​ត្រង់​កន្លែង​ដែល​មាន​ស្នាម​ប្រឡាក់​ឈាម ទុក​ចោល​រយៈ​ពេល​២-៣​ម៉ោង​ចាំ​យក​ទៅ​បោក​ជម្រះ​តាម​ធម្មតា។ ពេល​នោះ​ស្នាម​ប្រឡាក់​ឈាម​នឹង​ជ្រះ​អស់​មិន​ខាន

Twitter Delicious Facebook Digg Stumbleupon Favorites More