ការស្រាវជ្រាវនៅប្រទេសអាល្លឺម៉ង់ បង្ហាញថា ប្រជាជនអាល្លឺម៉ង់ មានបញ្ហាខ្លាញ់ក្បាលពោះ ។ បញ្ហានេះ លោកហារ៉ាលដ៏ខ្លៃន៍ គ្រូពេទ្យនៃសាកលវិទ្យាល័យ បូឃុមថ្លែងថា មនុស្សដែលមានបញ្ហាខ្លាញ់ត្រង់ពោះ មានគ្រោះថ្នាក់ដល់សុខភាព ច្រើនជាងអ្នកដែលមានខ្លាញ់ត្រគាក ព្រោះការដុះក្បាលពោះ អាចប្រឈមខ្ពស់នឹងជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺភ្នាសសរសៃឈាមក្រហមក្រាស់ បណ្តាលពីកោសិកាខ្លាញ់ក្នុងពោះ ផលិតសារធាតុនាំអោយរលាកផ្សេងៗ ដែលបំផ្លាញកោសិការាងកាយ ហើយកោសិកាខ្លាញ់ ក៏ផលិតម៉ូលេគុល និងអ័រម៉ូនគ្រោះថ្នាក់ ។ប្រសិនចង់រក្សាភាពក្មេងជាងវ័យ ដោយមិនចាំបាច់ពឹងគ្រូពេទ្យ អ្នកអាចទទួលទាន អាហារដែលមានសារធាតុ ខារ៉ូទីណយដ៏ (Carotinoid) ពីធម្មជាតិ ដែលជាសារធាតុប្រឆាំងអុកស៊ីដកម្ម ជួយទប់ស្កាត់សារធាតុកខ្វក់ ក្នុងបរិយាកាស ដែលបំផ្លាញស្បែក និងធ្វើអោយស្បែក សខ្ចី ។ខារ៉ូទីណយណ៍ មានច្រើននៅក្នុងការ៉ុត ប៉េងប៉ោះ ស្ពៃក្តោប ព្រមទាំងវីតាមីន C , E និង A ដែលជួយអោយស្បែកស ខ្ចី ភ្លឺស្អាត ៕
12:35 AM
sothea

Posted in: 

