អាហារទាំង៥ប្រភេទខាងក្រោមនេះវាអាចជួយពង្រឹងប្រព័ន្ធការពារ ឬកាត់បន្ថយឥទ្ធិពលរបស់រោគផ្តាសាយដែលក្នុងរដូវភ្លៀងធ្លាក់មានសីតុណ្ហភាពត្រជាក់ ឬក្តៅប្រែប្រួលមិនទៀងទាត់បែបនេះ ជាឱកាសល្អបំផុតសំរាប់រោគផ្តាសាយធ្វើការរាតត្បាត។ ១-អាហារមានរសជាតិហឹររួមទាំងគ្រឿងទេសដូចជាខ្ទឹម ម្រេច ជួយកាត់បន្ថយអាការៈតឹងច្រមុះ ជួយអោយដកដង្ហើមបានធូរ។ ២-ខ្ទឹមស ជួយកាត់បន្ថយអាការផ្តាសាយ ដោយគ្រាន់តែបន្ថែមទៅក្នុងអាហារឬទំពារ ក្នុងមួយថ្ងៃ១-២កំពឹសក៏បាន។ ៣-ទទួលទានទឹកអោយបានច្រើន មិនថាទឹកធម្មតា ទឹកផ្លែឈើ ឬទឹកក្តៅឧណ្ហៗ ព្រោះវាជួយកាត់ទម្លាក់ស្លេះ និងគួរផ្អាកកាហ្វេព្រមទាំងទឹកក្រូចគ្រប់ប្រភេទ។ ៤-ស៊ុបក្តៅៗវាជួយកាត់បន្ថយអាការៈតឹងច្រមុះ ជួយអោយរាងកាយស្រស់ស្រាយ ហើយថែមទាំងផ្តល់ប្រូតេអ៊ីនល្អដល់រាងកាយទៀតផង។ ៥-ទទួលទានបន្លែដែលមានសារជាតិប្រឆាំងនិងពពួកបាក់តេរីដូចជា ការ៉ុត បន្លែពណ៌បៃតង ក្រូចពោធិ៍សាត់ ត្របែក ទំពាំងបាយជូរ ល្ហុងទុំ ជាដើម ព្រោះវាជួយការពារការឆ្លងមេរោគបាន ៕
12:44 AM
sothea

Posted in: 

