មានសិចរហូតដល់ទៅ ៣៧ដង ក្នុង ១សបា្តហ៍។ នេះជាការគិត និងបំណងប្រថ្នាដែលសិ្ថតនៅក្នុងអារម្មណ៍របស់វ័យកេ្មង។ នៅពេលនោះដែរ អារម្មណ៍សិចរបស់ស្ត្រីវ័យកេ្មង ទោះជាចំណងសិ្ថតនៅដល់កំពូលយ៉ាងណាក៏ដោយ ក៏មានត្រឹមតែ ៩ដងក្នុង ១សបា្តហ៍ប៉ុណ្ណោះ។ លាក Pamela Regan សាស្រ្តាចារ្យផែ្នកចិត្តសាស្រ្តនៃសកលវិទ្យាល័យកាលីហ្វ័រនីញ៉េសហរដ្ឋអាមេរិកបានឲ្យដឹងថា បុរស និងស្រ្តីស្ទើរតែគ្រប់រូបសុទ្ធតែគិតទៅដល់រឿងរួមសិចនោះដូចគ្នា ហើយរឿងដូចនេះក៏ចេះតែកើតមានជាប្រចាំថៃ្ងដែរ។ សិ្ថតនៅក្នុងការសិក្សាស្រាវជ្រាវរបស់ខ្លួននោះ លោកស្រីសាស្រ្តាចារ្យព្រមទាំងសហសេវិករបស់គាត់ បានធ្វើការសំភាសន៏ជាមួយនឹងមនុស្ស ៦៧៦នាក់ ទាំងប្រុសទាំងស្រ្តី ដែលមានអាយុមធ្យម ២៥ឆ្នាំ អំពី កម្រិតរួមទាំងចំណង់រួមភេទដែលកើតមាននៅក្នុងការគិតដោយខួរក្បាលរបស់ពួកគេ។ សរុបជារួមមក មានមនុស្សដល់ទៅ ៩៧,៣ភាគរយ នៃចំនួនខាងលើ សុទ្ធតែមានអារម្មណ៍សិចដូចគ្នា មិនថាបុរស ឬស្រ្តីនោះទេ។ សិ្ថតនៅក្នុងអត្រាបែបនេះ បុរសគ្រាន់តែមានកំរិតលើសស្រ្តីតែបនិ្តចប៉ុណ្ណោះ មានបុរស ៩៨,៨ភាគរយ និងស្រ្តី ៩៥,៩ភាគរយ។ ក៏ដូចជាការសិក្សាស្រាវជ្រាវកាលពីពេលមុននោះផងដែរ ដែលក្រុមសិក្សាស្រាវជ្រាវបានរកឃើញថា បុរសភេទពិតជាគិតដល់រឿងសិចច្រើនជាងស្រ្តីមែន ឬក៏អាចនិយាយបានថា មានចំនួនស្មើនិង ៤ដង ប្រៀបធៀបទៅនឹងស្រ្តីភេទ។ កុំថាឡើយតែការគិត សូម្បីតែសកម្មភាពសិចរបស់បុរស ក៏កាន់តែមានច្រើនលើសស្រ្តីផងដែរ។ “ការខុសបែ្លកគ្នាយ៉ាងនេះ ក៏ប្រហែលជាមានការជះឥទិ្ធពលដោយសារសង្គមរហូតដល់កើតមានជាសកម្មភាពរួមភេទសម័្ពន្ធរបស់បុរស និងស្រ្តីនោះ។ ជាមួយគ្នាផងដែរ ក៏ពិតជាដោយសារតែមានភាពខុសគ្នាផែ្នកសរីរជីវសាស្រ្តរវាងបុរស នឹងស្រ្តីផងដែរ”។ នេះជាការបញ្ជាក់ប្រាប់ពី ក្រុមអ្នកសិក្សាស្រាវជ្រាវនោះ។ ថី្វត្បិតតែយ៉ាងដូច្នេះក្តី លទ្ធផលបែបយ៉ាងនេះក៏មិនមែនជារឿងមួយដែលគេធ្វើការសិន្និដ្ឋានដោយវិជ្ជមានថាបុរសភេទពេលណាក៏ទាមទាររួមសិចឥតឈប់ឈរថែមហើយថែមទៀត ឬក៏ស្រ្តីភេទវិញបែរជាខ្វះខាតភាពងប់ងុលនឹងការរួមរ័កនោះក៏ទេដែរ។ នេះជាការបញ្ជាក់យ៉ាងច្បាស់បនែ្ថមដោយក្រុមអ្នកសិក្សាស្រាវជ្រាវនោះ ។
9:37 AM
sothea

Posted in: 

