អ្នកប្រហែលជា ភ្លាប់បានឃើញក្មេងៗនៅតាមទីជនបទខ្លះ រត់លេងដី មិនទាំងពាក់ស្បែកជើងផង ប៉ុន្ដែក្មេងទាំងនោះមើលទៅទ្រលុកទ្រលន់ ហើយធន់នឹងជំងឺល្មមៗបានទៀតផង។ តើនេះមកពីអ្វី? ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ថ្វីត្បិតតែការលេងភក់ដ៏គគ្រិច ឬលេងដីកខ្វក់របស់ក្មេងតូចៗ បានធ្វើឲ្យឪពុកម្ដាយពួកវាមិនសប្បាយចិត្ដ ប៉ុន្ដែទង្វើរបស់ក្មេងៗទាំងនោះ គឺស្មើនឹងការពង្រឹងភាពស៊ាំនឹងជំងឺរបស់ពួកគេទៅវិញ។ យោងតាមការរកឃើញនៅក្នុងការសិក្សាថ្មីនេះ បានឲ្យដឹងថា កុមារដែលប៉ះពាល់នឹងប្រភេទបាក់តេរីជាច្រើនផ្សេងៗគ្នា មានប្រព័ន្ធភាពស៊ាំប្រសើរជាងកុមារដែលស្អាតបាត មិនដែលប៉ះពាល់ដីបន្ដិចណាសោះនោះ។ ពួកគេនឹងមានការការពារប្រសើរនៅពេលពួកគេធំឡើង។ ទោះយ៉ាងណាក្ដី ឪពុកម្ដាយនៅសម័យនៃមានការយល់ដឹងច្រើនពីវិធីរស់នៅប្រកបដោយ អនាម័យ ដូច្នេះពួកគេប្រាកដជាមិនបណ្ដោយឲ្យកូនៗជាទីស្រលាញ់ ទៅលេងភក់ ឬដីនោះទេ។ ប៉ុន្ដែភាពអនាម័យជ្រុលទាំងនោះ បានធ្វើឲ្យកេ្មងជាច្រើនទទួលរងនូវ allergy ជាច្រើនប្រភេទផងដែរ (ជាមធ្យមម្នាក់ក្នុងចំណោមបួននាក់បានរងគ្រោះដោយ Allergy)។ ការសិក្សានេះធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Copenhagen។ ពួកគេបានសិក្សាទៅលើកុមារចំនួន ៤១១នាក់ អស់រយៈពេល១២ឆ្នាំ ចាប់តាំងពីទារកចាប់កំណើតឡើង ទម្រាំចេញជាលទ្ធផលនេះ។
9:51 AM
sothea

Posted in: 

