Sunday, December 16, 2012

អ្នកចូលចិត្តញ៉ាំមី គួរប្រុងប្រយ័ត្ន

គ្រាន់តែហែកមី ដាក់គ្រឿងទេស(អំបិល ម្ទេស ខ្លាញ់…) ដាក់ទឹកក្តៅពីលើ គ្របពីរបីនាទី យើងក៏បានមីឆុងមួយចានញ៉ាំភ្លាមៗ។ ងាយស្រួលណាស់មែនទេ? ថ្វីត្បិតតែរហ័ស ងាយស្រួល តែអ្នកប្រហែលជាភ្លេចគិតហើយថា ការឆុងមីរបៀបនេះ អាចនាំឲ្យផលប៉ះពាល់ដល់សុខភាព ដោយសម្អាងទៅលើហេតុផលពីរ៖
 ១. ល័ក្ត អ្នកប្រហែលជាដឹងហើយថា មី ផលិតចេញមកពីម្សៅមី ដែលមានល្បាយពណ៌ស។ ដើម្បីឲ្យបានមីជាផលិតផលសម្រេច គេត្រូវប្រើលក្ត។ ប៉ុន្តែដើម្បីឲ្យរាងកាយរំលាយជាតិ ក្រមរលក្តដែលរុំស្រោប លើសរសៃមី នោះវាត្រូវចំណាយ ពេល៤ទៅ៥ថ្ងៃឯណោះដើម្បីរំលាយរួច បន្ទាប់ពីយើងបានបរិភោគវា។
 ២. គ្រឿងបន្ថែមរសជាតិ វាជារឿងធម្មតាទេ ដែលចំណីវេចខ្ចប់ជាទូទៅ តែងមានដាក់គ្រឿងបន្ថែមរសជាតិ។ ជាតួយ៉ាង មីកញ្ចប់ មានអំបិលសូដ្យូមម៉្យាង(MSG=MonoSodium Glutamate)នៅក្នុងគ្រឿងទេស ដែលមានតួនាទីធ្វើឲ្យមីកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់។ ថ្វីត្បិតតែមិនទាន់មានរបាយការណ៍ស្រាវជ្រាវណាមួយ ហ៊ានចេញមុខអះអាងថា MSG អាចមានគ្រោះថ្នាក់ចំពោះសុខភាព១០០%ក៏ដោយ ក៏សារទូន្មានអប់រំសុខភាពមួយចំនួនបានក្រើនរំឮកដល់អ្នកដែលចូលចិត្តបរិភោគមីថា MSGអាចបំលែងទៅជាជាតិពុលម៉្យាង ដែលនាំឲ្យអ្នកបរិភោគមានអាការៈឈឺក្បាល ធីងធោង រសេសរសល់ ឬអស់កម្លាំងជាដើម ក្នុងករណីដែលយើងស្រុសមិនត្រឹមត្រូវតាមបច្ចេកទេស។
តើឆុង ឬស្រុសមីបែបណា ទើបមិនគ្រោះថ្នាក់?
 ១. ដំបូង ត្រូវស្រុសមី ក្នុងឆ្នាំងទឹកក្តៅដែលកំពុងពុះ។ ពេលដែលមីរីកល្មមហើយ ត្រូវស្រង់យកមីចេញ ហើយចាកទឹកចោល។
 ២. ដាំទឹកឲ្យពុះជាថ្មី ហើយដាក់មីដែលឆ្អិនអម្បាញ់មិញចូល ហើយបិទភ្លើង។
 ៣. ពេលដែលបិទភ្លើងហើយ សឹមដាក់គ្រឿងទេសដែលមានដូចជាអំបិល ម្ទេស ខ្លាញ់ ស្លឹកខ្ទឹម…ចូល ច្របល់ រួចជាការស្រេច។ សារផ្តាំផ្ញើ៖ រឿងមួយដែលយើងគួរតែដឹង គឺថាមីជាអាហារក្រៀម ដែលមិនសូវមានសារធាតុចិញ្ចឹម និងវីតាមីនគ្រប់គ្រាន់ សម្រាប់ផ្តល់ឲ្យរាងកាយ។ ក្រៅពីធ្វើឲ្យពិបាករំលាយអាហារ វាក៏ជំរុញឲ្យអត្រាប្រឈមនឹងជម្ងឺខ្វះជីវជាតិ និងជម្ងឺមហារីកកើនឡើងផងដែរ។ ដូច្នេះ អ្នកពុំគួរឡើយ ញ៉ាំអាហារក្រៀមបែបនេះជាប្រចាំ៕

Twitter Delicious Facebook Digg Stumbleupon Favorites More