Sunday, December 16, 2012

៤​ វិធី បំបាត់​អាការ​:គេង​ស្រមុក

ការ​គេង​ស្រមុក​ឮ​ខ្លាំង​ខុស​ប្រក្រតី អាច​ជា​​អាការ​មួយនៃ​ការឈប់​ដក​ដង្ហើមនៅ​​ពេល​គេង និង​អាច​ជា​សញ្ញា​មួយ នៃ​ជំងឺ​គ្រោះ​ថ្នាក់ផ្សេង​ៗ។ ដូច​នេះ អ្នក​មិន​គួរ​មើលរំ​លង​នោះ​ឡើយ ត្រូវ​តែ​រក​វិធីដើម្បី​​បំបាត់​អាការ​ស្រមុក​នេះ។ ៤ វិធី​ខាង​​ក្រោម​នេះ អាច​បន្ថយ​អាការ​គេង​ស្រមុក​​បាន...។ ១.អ្នកគួរគេងផ្អៀង ឬគេងកើយខ្នើយ​ឱ្យខ្ពស់ ប្រហែល ៥-៧,៥ ស.ម នោះអាការគេងស្រមុកនឹងថយចុះ។ ២.ប្រើបន្ទះបិទច្រមុះ ព្រោះវាជួយ​ឱ្យ​រន្ធច្រមុះដែលមានសភាពតូច​ជាង​ធម្មតា​ឬរន្ធច្រមុះដែលក្រពឹត មាន​ទំហំ​​ធំជាងមុន ងាយស្រួលដកដង្ហើម​ចេញ​​ចូល និងបំបាត់​អាការ​គេង​ស្រមុក ដោយដកដង្ហើមតាមមាត់។ ៣.គួរទៅជួបពេទ្យធ្មេញ ព្រោះការស្រោបធ្មេញ អាចជួយរុញឆ្អឹងថ្គាមនិងអណ្តាត មកខាងមុខ ដើម្បីឱ្យអ្នកដកដង្ហើមបានស្រួលជាងមុន។ ៤.ប្រសិនបើស្រមុកឮខ្លាំង អ្នកគួរជួបពិគ្រោះជាមួយគ្រូពេទ្យ ឬពិនិត្យសុខភាពពាក់ព័ន្ធនឹងការគេង៕

Twitter Delicious Facebook Digg Stumbleupon Favorites More