Wednesday, January 30, 2013

គុណប្រយោជន៍នៃ​ការ​ពាក់​ស្រោម​ជើង​ពេល​គេង


​​សម្រាប់មនុស្សដែលចូលចិត្តពាក់ស្រោម​​ជើង នៅ​ពេល​គេង គឺ​ជា​ប្រ​ភេទ​មនុស្ស​ដែល​​បាន​យក​​ចិត្ត​ទុក​ដាក់​​ខ្លាំង​​ក្នុង​​ការ​​​ថែរ​​ក្សា​​​ជើង​​​របស់​​ខ្លួន ។ ការ​ពាក់​ស្រោម​​ជើង​នៅ​​ពេល​​គេង ពិត​​ជា​​ផ្តល់​គុណ​ប្រយោជន៍​​ខ្ពស់​សម្រាប់​​ជើង​​របស់​អ្នក ។ តើ​​អ្នក​​ដឹង​ទេ​ថា ការ​ពាក់​​ស្រោម​ជើង​​នៅ​​ពេល​គេង​បាន​​ផ្តល់​គុណ​​ប្រយោជន៍​​អ្វី​ខ្លះ​ដល់​​ជើង​របស់​អ្នក ? ខាង​ក្រោម​នេះ គឺ​ជា​ចំ​ណុច​សំ​ខាន់​មួយ​​ចំនួន​នៃ​​ការ​ពាក់​ស្រោម​ជើង​នៅ​ពេល​គេង ៖
  
      -ការពាររមួលក្រពើ និងក្តាមកាច់ជើង : ប្រសិនបើអ្នកស្ថិតក្នុងប្រភេទមនុស្សដែលមាន​បញ្ហាក្តាមកាច់ជើង ឬរមួល​ក្រ​ពើ​នោះ អ្នកគួរតែពាក់ស្រោមជើងនៅពេលគេង ព្រោះថា វាអាចជួយកាត់បន្ថយអាការៈនេះបាន ។
     -រក្សា​កម្តៅ : ដូចដែលអ្នកបានដឹងស្រាប់ហើយថា ស្រោមជើងគឺជាផ្នែកមួយក្នុងការ​ជួយ​រក្សាកម្តៅជើងរបស់អ្នក នៅ​ពេល​ដែលអ្នកមានអារម្មណ៍ថារងារ ។ ប្រសិនបើជើងរបស់​អ្នកមានភាពកក់ក្តៅ វា​អាច​ជួយទប់​ស្កាត់បញ្ហា​ផ្តាស​សាយ​បាន ។
ជួយឱ្យជើងស្រស់ស្អាត : បន្ទាប់ពីអ្នកលាបឡេថែរក្សាស្បែកនៅពេលយប់ ក៏ដូចជា​ពេលថ្ងៃ អ្នកគួរតែពាក់ស្រោមជើង ព្រោះវាអាចជួយថែរក្សាសំណើមនៃជើងរបស់អ្នក ក៏ដូចជាជួយឱ្យស្បែកទន់រលោងផងដែរ ។
    -ជួយការពារ​ពីរោគផ្សិត និងសត្វល្អិតទិច ឬខាំ : នៅពេលយប់ ប្រសិនបើអ្នកពាក់​​ស្រោមជើង វាអាចជួយការ​ពារជើង​របស់​អ្នកពីបញ្ហាផ្សិត ក៏ដូចជាសត្វល្អិតទិចផង​ដែរ ។



Twitter Delicious Facebook Digg Stumbleupon Favorites More