ការសិក្សាថ្មីមួយនៅសកលវិទ្យាល័យ Cambridge ប្រទេសអង់គ្លេសដោយលោក Justin Sherwin បានរកឃើញថាការចំណាយពេលវេលានៅខាងក្រៅផ្ទះគឺជួយឲ្យក្មេងៗ កាត់បន្ថយការកើតជំងឺ មីញ៉ូបភ្នែក។ យើងបានឃើញហើយថាមានក្មេងជាច្រើនកំពុងតែកើតជំងឺ មីញ៉ូបភ្នែក ជាពិសេសនៅក្នុងទីក្រុងធំៗតែម្តង ក្នុងនោះទីក្រុងភ្នំពេញក៏មានក្មេងៗដែលមីញ៉ូបភ្នែកកើនទ្បើង ច្រើនដែរ ជាពិសេសសិស្សសាលា។ ប៉ុន្តែបើយើងក្រលេកមើលទៅតាមទីជនបទវិញ គឺក្មេងៗមិនសូវមានជំងឺមីញ៉ូបភ្នែកកើនទ្បើងច្រើនទេ។ នេះបញ្ជាក់ថា ការសិក្សាថ្មីនេះគឺពិតជាត្រឹមត្រូវណាស់ ពីព្រោះនៅក្នុងទីក្រុង ក្មេងៗភាគច្រើនមិនសូវជាចេញទៅក្រៅប៉ុន្មានទេ ហើយភាគច្រើនគេចំណាយពេលនៅក្នុងផ្ទះ ឬនៅបន្ទប់រៀន ខុសគ្នាពីក្មេងនៅជនបទ ពួកគេចំណាយពេលច្រើននៅទីវាល។ ការសិក្សានេះគេបាន ពន្យល់ថា កាលណាក្មេងៗមើលទៅវត្ថុទាំងទ្បាយណាដែលមានចំងាយឆ្ងាយពីភ្នែក ក្មេងនោះនឹងអាចកាត់បន្ថយជំងឺមីញ៉ូបភ្នែកបាន ហើយពន្លឺធម្មជាតិដែលបានមកពីពន្លឺព្រះអាទិត្យក៏ជាកត្តាដ៏ សំខាន់សម្រាប់សុខភាពភ្នែករបស់ក្មេងៗដែរ។ បើយើងគិតឲ្យបានស៊ីជម្រៅនោះ យើងនឹងឃើញថា កាលណាក្មេងនៅក្នុងផ្ទះច្រើន ភ្នែករបស់វានឹងទទួលបានពន្លឺមិនគ្រប់គ្រាន់ ដូចនេះវាអាចមើលរបស់ផ្សេងៗស្រវាំងមិនច្បាស់ ហើយកាលណាវានៅក្នុងផ្ទះច្រើន គឺវាអាចមើលទូរទស្សន៍ច្រើន ឬក៏ប្រើកុំព្យូទ័រច្រើន ឬក៏ប្រើប្រាស់ទូរសព្ទទំនើបច្រើនម៉ោង ដែលកត្តាទាំងនេះសុទ្ធតែអាចធ្វើឲ្យភ្នែករបស់ពួកវាអាចនឹងឆាប់ ខូចភ្នែក ហើយក្លាយជាមីញ៉ូម។ ដូចនេះយើងគួរឲ្យក្មេងនៅខាងក្រៅផ្ទះឲ្យបានច្រើន ជាពិសេសនៅពេលថ្ងៃដើម្បីឲ្យភ្នែករបស់ទទួលពន្លឺធម្មជាតិបានច្រើន តែយើងត្រូវចងចាំថា ពន្លឺថ្ងៃអាចធ្វើឲ្យក្មេងមានជំងឺមហារីកស្បែកបាន។ ទទួលពន្លឺថ្ងៃ ក្នុងកំរឹតសមស្របណាមួយ គឺពិតជាល្អសម្រាប់សុខភាពរបស់អ្នក ហើយភ្នែករបស់អ្នកក៏ល្អដែរ។
10:08 AM
sothea

Posted in: 

