អ្នកទើបតែនឹងចាប់ត្អើក ហាក់ដូចជា ១០ដងហើយ បន្ទាប់ពីអ្នកបានបញ្ចប់ការទទួលទាន អាហារដ៏ធំ មួយនៅក្នុងពេលល្ងាច។ តើអ្នកមានឆ្ងល់ដែរឬទេថា តើសំលេងដែរគួរអោយអស់សំណើចនេះ បានកើត ចេញមកពីណា? ផ្នែក ដែលគួរធ្វើការស្តីបន្ទោសនោះគឺ សាច់ដុំសន្ទះទ្រូងរបស់អ្នក។ វាគឺជា សាច់ដុំដែល មានរាងកំពូល មានសណ្ឋានក្រឡូម ដែលស្ថិតនៅផ្នែកខាងក្រោមនៃ ប្រអប់ទ្រូងរបស់អ្នក ហើយរាល់ សំលេងត្អើកទាំងអស់ គឺបានចាប់ផ្តើមនៅទីនោះ ។សាច់ដុំសន្ទះទ្រូងនេះ គឺស្ទើរតែធ្វើការបានយ៉ាងល្អឥតខ្ចោះ។ នៅពេលដែលអ្នកបានដកដង្ហើមចូល វាបានជួយច្របាញ់ បញ្ចូលខ្យល់ចូល ទៅក្នុងសួត។ ហើយនៅពេលដែល អ្នកបានដកដង្ហើមចេញ សាច់ ដុំសន្ទះទ្រូងនេះបានសម្រាក រួចវាបានធ្វើការបញ្ចេញខ្យល់ចេញពី ក្នុងសួតមកវិញតាមរយៈច្រមុះ និង មាត់របស់អ្នក។
ប៉ុន្តែមានពេលខ្លះនោះ សាច់ដុំសន្ទះទ្រូង ត្រូវបានទទួលការរំខាន។ នៅពេលដែលបញ្ហានេះកើតមាន វាបានទាញ ដោយកន្ត្រាក់ៗ រួចធ្វើអោយបឺតខ្យល់ចូលទៅក្នុងបំពង់ក របស់អ្នកក្នុងពេលភ្លាមៗនោះ ។ ហើយនៅពេលដែលខ្យល់ បានរត់យ៉ាងប្រញាប់ទៅបុកនឹងប្រអប់សំលេង នោះអ្នកនឹងកើតមាននូវ សំលេងត្អើកដ៏ខ្លាំងមួយ ។
កត្តាមួយចំនួន ដែលអាចធ្វើអោយរំខាន ដល់សាច់ដុំសន្ទះទ្រូងរបស់អ្នកមានដូចជា៖ ការទទួលទាន អាហារញាប់ ឬ ច្រើនពេក, មានការរំខានដែលកើតមាននៅក្នុង បំពង់ក ឬ ក្រពះ ឬ ក៏ដោយសារតែ អារម្មណ៍នៃភាពភ័យខ្លាច ឬ រំភើបពេក។ ភាគច្រើននៃករណីត្អើកស្ទើរតែទាំងអស់ គឹមានរយៈពេលត្រឹម តែ ពីរ ឬ បីនាទីប៉ុណ្ណោះ។ ប៉ុន្តែមានករណីត្អើកខ្លះ អាចនឹងកើតមានយូរដល់រយៈពេល ជាច្រើនថ្ងៃ ឬ ជាច្រើនសប្តាហ៍ ប៉ុន្តែវាមានដោយកម្រនោះទេ ហើយវាជាធម្មតា អាចជាសញ្ញានៃបញ្ហាសុខភាពផ្សេង ទៀត។
អ្នកប្រហែលជាធ្លាប់បានលឺ ពីវិធីមួយចំនួន ដែលនឹងអាចជួយអ្នក ក្នុងការកំចាត់នូវអាការៈនេះបាន ហើយប្រហែលជាអ្នកធ្លាប់បានសាកល្បងពួកវា បានពីរបីប្រភេទរួចមកហើយ។ វិធីម្យ៉ាងដែល មនុស្ស ភាគច្រើនបានអនុវត្ត ក្នុងការបំបាត់អាការៈត្អើកនោះគឺ ធ្វើការអត់ដង្ហើម រួចរាប់ពី ១ ដល់ ១០។ ហើយមាន មនុស្សផ្សេងទៀតបានស្នើរថា ការផឹកទឹកអោយបានច្រើន ក៏ជាវិធីមួយ ក្នុងការបំបាត់វាបាន ផងដែរ។
ការដាក់ស្ករ នៅក្រោមអណ្តាត ក៏ប្រហែលជាអាចមានប្រសិទ្ធភាពផងដែរ។ ហើយការព្យាបាលដែល មានភាពពេញនិយមជាងគេនោះគឺ អោយនរណាម្នាក់លោតចេញមក បន្លាចអ្នក នៅពេលដែលអ្នកមិន បានដឹងខ្លួនជាមុន នេះក៏ជាវិធី ដែលមនុស្សមួយចំនួន អាចប្រើបានផងដែរ ក្នុងការនិយាយថាលាហើយ ទៅកាន់ ការត្អើក៕
(អត្ថបទដកស្រង់ពីគេហទំព័រ Health.com.kh)
11:32 AM
sothea

Posted in: 

