បច្ចុប្បន្ននេះ ភាពគ្មានកូនបានកើតមានជាទូទៅ ចំពោះគូស្វាមីភរិយាជាច្រើន។ មូលហេតុ គ្មានកូនគឺ បណ្តាលមកពីកត្តាជាច្រើន ក្នុងនោះមូលហេតុពាក់ព័ន្ធដល់ពងនិងមេជីវិត គឺច្រើនតែជួបប្រទះបំផុត ។ ក្រៅពីនេះ មូលហេតុគ្មានកូនក៏អាចរកឃើញនៅក្នុងគេហដ្ឋានដែលអ្នកកំពុងរស់នៅ។ ថ្មីៗនេះពួកអ្នកវិទ្យាសាស្ត្របានរកឃើញថា សូម្បីតែការប្រាស្រ័យជាមួយសារជាតិគីមីក្នុងបរិមាណកំណត់តូចមួយ ក៏អាចធ្វើឱ្យប្រព័ន្ធបង្កើតកូនរបស់អ្នកខុសប្រក្រតីដែរ ។
ខាងក្រោមនេះជាប្រភេទសារជាតិគីមីដែលអ្នកគួរចៀសឆ្ងាយ ៖
១-សារជាតិគីមីប្រឆាំងភាពជាប់ស្អិត៖ ឆ្នាំងខ្ទះមិនជាប់ អំណោយផលល្អដល់ការចម្អិនអាហារនិងងាយស្រួលសម្អាត ។ ប៉ុន្តែបញ្ហាគឺសារជាតិគីមីប្រឆាំងភាពជាប់ស្អិតចាប់ផ្តើមជ្រាប ចូលក្នុងអាហាររបស់អ្នកពេលប្រេះបែក និងរលាត់ស្រទាប់ខាងក្រៅ ។ ពួកអ្នកស្រាវជ្រាវបានរកឃើញថា បុរសពេលជ្រាបសារជាតិគីមីប្រភេទនេះក្នុងកម្រិតខ្ពស់ បានថយចុះមេជីវិតល្អៗអស់ពាក់កណ្តាល ចំណែកស្ត្រីវិញវានឹងក្រមាន កូនជាង។ សារជាតិគីមីនេះយើងនៅអាចរកឃើញក្នុងថង់ការពារជម្រាប ខ្លាញ់ផងដែរ។
២-ថ្នាំសម្លាប់សត្វល្អិត៖ ថ្នាំសម្លាប់សត្វល្អិត ត្រូវបានរកឃើញច្រើននៅក្នុង បន្លែ, ផ្លែឈើ។ ថ្នាំសម្លាប់សត្វល្អិតគ្រោះថ្នាក់បំផុតចំពោះមនុស្ស ហើយពិសេសគឺក្នុងបញ្ហាបង្កើតកូន។ ស្វាមីភរិយាដែលកំពុងមានគភ៌ ប្រសិនជ្រាបចូលថ្នាំសម្លាប់សត្វល្អិត អាចបណ្តាលឱ្យ រលូតកូននិងគ្មានកូន ។
៣- BPA៖ Bisphenol A ឬនៅហៅថា BPA ត្រូវបានប្រើប្រាស់ច្រើនក្នុងចំណីអាហារប្រអប់, របស់របរមួយចំនួនធ្វើពីជ័រមួយ, វិក្កយបត្រ ។ ការស្រាវជ្រាវបានរកឃើញថា បុរសដែលមានកម្រិត BPA ខ្ពស់ក្នុងទឹកមូត្រ នឹងផលិតមេជីវិតទាបជាង ពិបាកបង្កើតកូនជាង។ ចំណែក ស្ត្រីដែលមាន BPA ខ្ពស់ក្នុងសរីរាង្គ នឹងផលិតពងតិចជាងដែរ។
៤- Phthalates៖ នេះជាសារជាតិគីមីគ្រោះថ្នាក់ជាទូទៅ និងមានវត្តមានសឹងតែគ្រប់ គ្រួសារ។ Phthalates ត្រូវបានរកឃើញក្នុងបណ្តាផលិតផលជ័រ និងផលិតផល មានផ្ទុកក្លិនសិប្បនិម្មិត ដូចជាទឹកអប់, ទៀន, សារជាតិជម្រះ, សារជាតិធ្វើឱ្យក្រណាត់ទន់, ម៉ាស៊ីនផ្លុំសក់, កាវបាញ់សក់, ប្រេងកក់សក់, សាប៊ូ…។ តាមការស្រាវជ្រាវ បុរសប្រសិនមានបរិមាណខ្ពស់ក្នុងសរីរាង្គ នឹងធ្វើឱ្យគ្រោះថ្នាក់ដល់មេជីវិត Phthalates ធ្វើសកម្មភាពដូចជា estrogen អាចធ្វើឱ្យច្របូកច្របល់សមត្ថកិច្ចសរីរសាស្ត្ររបស់បុរស។
៥- Glymes៖ Glymes ត្រូវបានរកឃើញច្រើននៅក្នុងសារជាតិជម្រះលាងសម្អាតព្រំ, ទឹកថ្នាំបោះពុម្ព, ថ្នាំលាបផ្ទះ។ ឆ្នាំ ២០១១ ស្ថាប័នការពារបរិស្ថាន (EPA) បានមាន គោលជំហរខ្លាំងក្លាមួយចំពោះការប្រើប្រាស់សារជាតិគីមីនេះ, ពួកអ្នកដែលប្រាស្រ័យជាប្រចាំជាមួយសារជាតិគីមីនេះមានអត្រារលូត កូនយ៉ាងខ្ពស់៕
5:37 PM
sothea

Posted in: 

