បំពង់ក គឺជាផ្នែកដ៏សំខាន់មួយរបស់សារពាង្គកាយរបស់មនុស្ស។ មិនតែប៉ុណ្ណោះវាត្រូវការការថែទាំយ៉ាងខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយការឆ្លងមេរោគ អាការៈឈឺបំពង់ក និងបញ្ហាចំបងដទៃទៀត។
ជាមួយគ្នានេះដែរ បំពង់កគឺជាខ្លោងទ្វារដ៏ល្អដែលវាជួយការពារសារពាង្គកាយ ពីមេរោគគ្រោះថ្នាក់ផ្សេងៗ និងងាយស្រួលក្នុងការធ្វើឲ្យ រលាយនៅពេលដែលបំពង់ក ត្រូវបានឆ្លងមេរោគក្នុងអំឡុងពេលដែលអ្នកមានអាការៈផ្តាសាយ។
ទោះបីជាយ៉ាងណាក្តីការថែទាំនៅផ្ទះដោយវិធីសាមញ្ញៗ អាចជួយឲ្យបំពង់ករបស់អ្នកមានសុខភាពល្អ និងជៀសផុតពីបញ្ហាផ្សេងៗ បានយ៉ាងមានប្រសិទ្ធភាព។
១- អ្នកគួរចៀសវាង ការនិយាយឮៗ និងស្រែកខ្លាំង ពីព្រោះនឹងនាំឲ្យខូចបំពង់ សំឡេងរបស់អ្នក។
២- អ្នកត្រូវទទួលទានតែក្តៅឲ្យបាន ២ ទៅ៣ពែងជាប្រចាំថ្ងៃ។ តែក្តៅជាមួយនឹងទឹកឃ្មុំមួយស្លា ព្រាកាហ្វេអាចជួយបំពង់ក របស់អ្នកស្រស់ថ្លាជាពិសេសនៅពេលដែលអ្នកមានអាការស្អកក។
៣- អ្នកត្រូវទទួលទានទឹកឲ្យបានច្រើនជាប្រចាំថ្ងៃ។ ទឹកជួយផ្តល់សំណើមដល់បំពង់ក ដែលវាជួយការពារភាពស្ងួតបំពង់ក ដែលជាហេតុនាំឲ្យមានការរលាកបំពង់ក។
៤- អ្នកអាចថែរក្សាបំពង់ក របស់អ្នកដោយការគេងឲ្យបានគ្រប់គ្រាន់ដែវាអាចជួយធ្វើឲ្យបំពង់ក របស់អ្នកជៀសផុតពីបញ្ហាឈឺបំពង់ក។ ជាមួយគ្នានេះដែរអ្នកត្រូវយកកន្សែងត្រជាក់មករុំនៅកនៅពេលដែលអ្នកគេង ព្រោះវាក៏អាចជួយឲ្យបំពង់ករបស់អ្នកមានសំណើមផងដែរ ដែលនៅពេលដែលអ្នកក្រោកពីគេងមិនធ្វើឲ្យអ្នកមានអាការៈស្ងួតក។
From Vayofm.com
6:52 AM
sothea

Posted in: 

