ការធ្លាក់ទឹកចិត្តធ្វើឲ្យគ្រោះថ្នាក់ នៃជំងឺដាច់ សសៃឈាម នៅក្នុងខួរក្បាល តើអ្នកកំពុងតែមានជំងឺតាន តឹងមែនទេ ? ការសិក្សាថ្មីមួយបាន ផ្តល់សំណើរមួយថា ការរៀនចេះដោះស្រាយ ឧបសគ្គនៅ ក្នុងជីវិតប្រកបដោយ ប្រសិទ្ធភាពអាច ជួយអ្នកក្នុងការកាត់បន្ថយគ្រោះថ្នាក់ ដែលបណ្តាលមកពី ជំងឺដាច់សសៃឈាម នៅក្នុងខួរក្បាលជាពិសេស គឺនៅក្នុងវ័យរបស់អ្នក ។
អ្នកស្រាវជ្រាវបានរកឃើញមនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំជាមួយអត្រានៃការធុញថប់នៅក្នុង ចិត្តទៅនឹងសង្គមខ្ពស់រួមបញ្ជូលទៅនឹងការធ្លាក់ទឹកចិត្ត ចក្ខុវិស័យអវិជ្ជមាននិងការមិនពេញចិត្តទៅនឹងជីវិត ប្រឈមមុខនឹងគ្រោះថ្នាក់នៃការស្លាប់ដោយសារជំងឺ ដាច់សសៃឈាមនៅក្នុងខួរក្បាល ៣ ដងបើធៀបទៅនឹងអ្នកដែល មានអត្រានៃភាពតានតឹង ។
លោក Susan Everson-Rose ជាអ្នកនិពន្ធដោយរួមបញ្ជូលទាំងសាស្រ្តាចារ្យផ្នែកវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យ Minneapolis នៅក្នុងទីក្រុង Minneapolis បាននិយាយថា “ ការរំជួលចិត្តគឺជាសញ្ញានៃការប៉ះទង្គិចទៅលើសុខភាព និងមនុស្សអាចដឹងនៅពេលដែលពួកគេលេចចេញនូវអារម្មណ៍ធុញថប់ចេញមក “។
“វាពិតជាមានសារៈសំខាន់ដែលយើងដឹងពីការប៉ះទង្គិចទៅលើ រាងកាយដែលទាំងអស់នេះហើយជាកត្តាផ្លូវចិត្តនិងការប្រតិបត្តិ ពីវិធីក្នុងការបន្ធូរអារម្មណ៍ឲ្យបានសកម្ម “ ។
យោងទៅតាមមជ្ឈមណ្ឌលបង្ការនិងការពារជំងឺរបស់សហរដ្ឋអាមេរិចបានឲ្យដឹងថា “ ជំងឺដាច់សរសៃឈាមនៅក្នុងខួរក្បាល គឺស្ថិតនៅក្នុងលំដាប់ទីបួននៃមូលហេតុចំបងនៅក្នុងការ ស្លាប់នៅសហរដ្ឋអាមេរិច និងជាមួលហេតុចំបងនៃពិការភាពរយៈពេលយូរ ។
តើការសិក្សាបានរកឃើញអ្វីខ្លះ ?
អ្នកស្រាវជ្រាវបានធ្វើការចាប់អារម្មណ៍ក្នុងការស្វែងរកកត្តាគ្រោះថ្នាក់ទៅ លើជំងឺដាច់សរសៃឈាមនៅក្នុងខួរក្បាលដែលជាទូទៅមនុស្សគួរតែមានការផ្លាស់ប្តូរ ។ ការសិក្សាពីមុនមកបានភ្ជាប់ការធ្លាក់ទឹកចិត្តជាមួយការកើន ឡើងគ្រោះថ្នាក់នៃជំងឺដាច់សរសៃឈាមនៅក្នុងខួរក្បាល ជាពិសេសគឺទៅលើស្រ្តី ប៉ុន្តែការស្រាវជា្រវខ្លះទៀតធ្វើការផ្តោតសំខាន់តែទៅលើស្រ្តីដោយ ផ្តល់ជាយោបល់ថាគ្រោះថ្នាក់នេះប្រហែលជាបណ្តាលមកពីការអូស បន្លាយភាពសោកសៅលើសកំរិតដោយរូមបញ្ជូលទៅនឹងស្ថានភាពដែល ធ្វើឲ្យមនុស្សមានការលូតលាស់នូវចក្ខុវិស័យអវិជ្ជមាននៅក្នុងជីវិត ។ អ្នកនិពន្ធចង់ឲ្យមានការធ្វើតេស្តពីគំនិតទៅលើចំនូនប្រជាជន ដ៏ច្រើននិង រួមជាមួយអ្នកដែលមានបញ្ហាផ្លូវចិត្តដ៏ច្រើន ។
ការសិក្សាបានផ្សាយជាសាធារណះនៅក្នុងទស្សនាវដ្តី Stroke បានប្រើប្រាស់ទិន្នន័យពីឆ្នាំ ១៩៩៧ដល់១៩៩៩ នៃគ្រោងការណ៏សុខភាពនិងចាស់ជរា Chicago ការស្រាវជ្រាវផ្តោត អារម្មណ៍សម្ភាសន៍ទៅអ្នកចូលរូមនៅនឹងផ្ទះនៅភាគខាងត្បូងនៃរដ្ឋ Chicago ។ អ្នកស្ទាបស្ទង់មតិបានធ្វើការសួរសំនួរ ៤ ទៅកាន់ជនជាតិស្បែកខ្មៅចំនួន ១២០ នាក់ និងក្មេងជំទង់ជនជាតិស្បែកស មនុស្សដែលមានអាយុ ៦៥ឆ្នាំ និងសំនូរទៅលើចាស់ៗអំពីរោគសញ្ញានៃ ការធ្លាក់ទឹកចិត្តរបស់ពូកគាត់ ការដឹងពីភាពតានតឹង រោគសញ្ញានៃជំងឺថប់បារម្ហ ការខឹង អារម្មណ៍ដែលងាយទទួលការឈឺចាប់ និងការមិនពេញចិត្តនឹងជីវិត ។ អ្នកស្រាវជ្រាវបានប្រើប្រាស់ស្តង់ដារនៃមូលដ្ឋាននៃការ ចំណាត់ថ្នាក់មួយដើម្បីពិសោធន៍ឲ្យឃើញពីកំរិតនៃភាពតានតឹងរបស់អ្នកចូលរួម ។
កត្តាជាតិសាសន៍ អាយុ ភេទ កំរិតនៃការសិក្សា គ្រោះថ្នាក់នៃជំងឺដាច់សរសៃឈាម នៅក្នុងខួរក្បាល ប្រវត្តិនៃស្ថានភាពសុខភាពធ្ងន់ធ្ងរ និងការប្រើប្រាស់ថ្នាំសំរាប់ត្រួតពិនិត្យសំពាធឈាម ការធ្លាក់ចូលទៅក្នុងជំងឺធ្លាក់ ទឹកចិត្តក៏ត្រូវបានរកឃើញដូច្នេះពួកគេនឹងមិនមានអារម្មណ៍ខ្វល់ ខ្វាយទៅលើការសន្និដ្ឋាននៅក្នុងទិន្នន័យ ។ ជាពិសេសអ្នកនិពន្ធបាននិយាយថា ជាតិសាសន៍និងភេទមិនមានការប៉ះពាល់ទៅលើគ្រោះថ្នាក់នៃជំងឺដាច់សរសៃឈាមនៅក្នុងខួរក្បាលទេ ។
អ្នកស្រាវជ្រាវបានរកឃើញអ្នកស្លាប់ចំនួន ១៥១នាក់ពីជំងឺដាច់សរសៃឈាមនៅក្នុងខួរក្បាល
និង ៤៥២ ករណីទៀតដែលនឹងតម្រង់ទៅរកការ សំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យសំរាប់ជំងឺដាច់សរសៃឈាមនៅក្នុងខួរក្បាល ។
ការស្លាប់នេះត្រូវបានបញ្ជាក់ឡើងវិញដោយសន្ទស្សន៍នៃការ ស្លាប់ថ្នាក់ជាតិ និងការរក្សាជំងឺផ្ទាល់ខ្លួននៅក្នុងមន្ទីរពេទ្យដោយផ្អែកទៅ លើការថែទាំវេជ្ជសាស្រ្តចេញសេចក្តីអះអាងពីមជ្ឈមណ្ឌលថែ ទាំវេជ្ជសាស្រ្តនិងសេវាកម្មថែទាំវេជ្ជសាស្រ្តរបស់សហរដ្ឋអាមេរិច។
ការសិក្សាបានបង្ហាញថាកំរិតការកើនឡើងនៃទុកព្រួយបានទាក់ទងទៅនឹងគ្រោះថ្នាក់ទាំង ការដែលបណ្តាលឲ្យស្លាប់និងមិនបណ្តាលឲ្យស្លាប់របស់ជំងឺដាច់សរសៃឈាមនៅក្នុងខួរក្បាល
ចំពោះមនុស្សវ័យចំណាស់ជនជាតិស្បែកសនិងខ្មៅ ។
អ្នកស្រាវជ្រាវក៏បានរកឃើញផងដែរថាភាពតានតឹង ក៏ភ្ជាប់មកជាមួយនូវគ្រោះថ្នាក់នៃការហូរឈាមនៅក្នុងខួរក្បាល ដែលមូលហេតុនៃជំងឺប្រភេទនេះគឺបណ្តាលមក ពីការដាច់សរសៃឈាមនៅក្នុងខួរក្បាល ប៉ុន្តែវាមិនបណ្តាលមកពីការត្បៀតសរសៃឈាមនៅក្នុងខួរក្បាលនោះទេ ដែលមូលហេតុនេះគឺដោយសារកំនកឈាមនៅក្នុងសរសៃឈាម ។
ភាពតានតឹងនឹងជំងឺដាច់សរសៃឈាមនៅក្នុងខួរក្បាល
Dr Ralph Sacco ជាប្រធានផ្នែកប្រសាទសាស្រ្តនៅ ឯសាកលវិទ្យាល័យ Miami Miller School of Medicine បានពន្យល់អំពីការទាក់ទងគ្នារវាង ភាពតានតឹង និង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលបណ្តាលមកពីការហូរឈាម។ សំពាធឈាមឡើងខ្ពស់ និងភាពមិនប្រក្រតីក្នុងការកកឈាមដែល បានបង្ហាញថាជាប់ទាក់ទងនិងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
Sacco កត់សំគាល់ថាវាគួរឲ្យចាប់អារម្មណ៍យ៉ាង ខ្លំាងដែលអ្នកស្រាវជា្រវបានកំណត់អ្វីដែលហៅថាការឆ្លើយតបចំពោះការឲ្យថ្នាំ។ អ្នកចួលរួមដែលទុក្ខព្រួយជាច្រើនដែលមានពិសោធន៍ ច្រើនជាងពីផ្លួវ កើនឡើងគ្រោះថ្នាក់ដាច់សរសៃឈាមក្នុងខួរក្បាលស្លាប់ ហើយណ៣២ % កើនឡើងគ្រោះថា្នក់នៃជំងឺដាច់សរសៃឈាមក្នុងខួរក្បាល បើប្រៀបធៀបជាមួយអ្នកដែលមានភាពតានតឹងតិចតួច។
ការសិក្សាមួយបានបន្ថែងចំពោះការកើនឡើងនៃភស្តុតាង នៃភាពតានតឹង គឺជាផ្នែកដ៏សំខាន់ក្នុង ជំងឺសរសៃឈាមបេះដូង និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
ការសិក្សាមួយបានរកឃើញភាពពាក់ពាន់គ្នារវាងកំរិត មួយដ៏ប្រសើររបស់ជំងឺព្រួយបារម្ភនិង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល កើតមានឡើងខ្ពស់។ ប៉ុន្តែវាមិនបានបង្ហាញភស្តុតាង អំពីមូលហេតុនិងប្រសិទ្ធិភាពរបស់វាឡើយ។
5:53 PM
sothea

Posted in: 

