អាហាររហ័ស (fast food) គឺជាអាហារ ដែលពេញនិយម និង សាកសមបំផុតសំរាប់អ្នកដែលមមាញឹកនឹងការងារ។ ប៉ុន្តែតាមការស្រាវជ្រាវថ្មីៗ នៅក្នុងប្រទេសកាណាដាបានបង្ហាញថាអាហារប្រភេទនេះមិនសាកសមក្នុងការទទួលទាននៅពេលព្រឹកព្រលឹមនោះឡើយ។ ការសិក្សាបានបង្ហាញថា អាហាររហ័សដូចជា ហាមប៊រហ្គ័រ និង សាំងវិច ជាដើម មានសារធាតុខ្លាញ់យ៉ាងច្រើនដែលអាចប្រឈមមុខនឹងអាការៈរួមតូចនៃសរសៃឈាម។ មិនត្រឹមតែប៉ុណ្ណោះ វាអាចបង្កអោយមានជំងឺគាំងបេះដូង និង ដាច់សរសៃខួរក្បាលក្នុងរយៈពេលឆាប់រហ័ស ជាងលទ្ធផលនៃការសិក្សាពីពេលមុនទៅទៀត។ មានការសាកល្បងវាស់នៅសំពាធឈាមទៅលើមនុស្សដែលមានសុខភាពល្អចំនួន ២០ នាក់។ ការសាកល្បងនោះបានធ្វើនៅពេលដែលពួកគេទទួលទានអាហាររហ័សនៅពេលព្រឹក ដែលលទ្ធផលបានបង្ហាញថាមានសារធាតុខ្លាញ់រហូតដល់ ៥០ ក្រាម នៅក្នុងឈាមរបស់គេ។ ដូច្នេះគួរលោកអ្នកជៀសវាងក្នុងការទទួលទានអាហាររហ័សនៅពេលព្រឹក ហើយងាកទៅរកអាហារសុខភាពវិញ។
12:47 AM
sothea

Posted in: 

