ក្រុងញូវយ៉ក: មិនខុសពីមនុស្សពេញវ័យទេ ការទទួលទានអំបិលច្រើនអាចបង្កើនទម្ងន់ និងសម្ពាធឈាមកុមារ។ អ្នកស្រាវជ្រាវ គាន់ យ៉ាង និងសហការី មកពីមជ្ឈមណ្ឌលការពារជំងឺអាមេរិកបានថ្លែងថា៖ «ការទទួលទានអំបិល ឬសូដ្យូមច្រើនអាចធ្វើឲ្យកុមារឡើងទម្ងន់ និងមានសម្ពាធឈាមខ្ពស់»។ ក្រុមក្មេងដែលញ៉ាំអាហារមានអំបិល ឬសូដ្យូមច្រើនឆាប់ប្រឈមនឹងជំងឺលើសឈាម។ អត្រាប្រឈមនេះគឺ ខ្ពស់ជាងក្មេងទូទៅដល់ទៅ៣,៥ដង។ ដើម្បីបង្ការបញ្ហានេះអ្នកជំនាញក៏បានណែនាំឲ្យកុមារទទួលទានបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិទាំងមូល និងម្ហូបអាហារស្រស់ៗឲ្យបានច្រើនផងដែរ ដើម្បីឲ្យរបបអាហារមានតុល្យភាព៕
1:03 AM
sothea

Posted in: 

